អតីតប្រធានាធិបតីស្រីលង្កាលោក Kotabaya Rajapaksa អាចនឹងត្រលប់ទៅកាន់ប្រទេសស្រីលង្កាវិញនៅដើមខែកញ្ញា បន្ទាប់ពីលោកមិនអាចទ្រាំទ្រនឹងការចំណាយក្នុងប្រទេសថៃបាន
Breaking News

អតីតប្រធានាធិបតីស្រីលង្កាលោក Kotabaya Rajapaksa អាចនឹងត្រលប់ទៅកាន់ប្រទេសស្រីលង្កាវិញនៅដើមខែកញ្ញា បន្ទាប់ពីលោកមិនអាចទ្រាំទ្រនឹងការចំណាយក្នុងប្រទេសថៃបាន

បណ្ដាញសារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់ប្រភពជិតស្និទ្ធនឹងអតីតប្រធានាធិបតីស្រីលង្កាថា លោក Kotabaya Rajapaksa អាចនឹងត្រឡប់ទៅកាន់ប្រទេសស្រីលង្កាវិញនៅខែកញ្ញាខាងមុខនេះ ក្រោយពីគាត់ត្រូវបាននិរទេសខ្លួនទៅបរទេស ។ មានការសន្និដ្ឋានថា មូលហេតុមួយដែលលោក Kotabaya Rajapaksa ត្រូវប្រញាប់ត្រលប់ចូលប្រទេសស្រីលង្កាវិញ ព្រោះគាត់មិនអាចទ្រាំទ្រទៅនឹងការចំណាយខ្ពស់នៅក្នុងប្រទេសថៃ ប៉ុន្តែលោកត្រូវធ្វើការរង់ចាំភាគីស្រីលង្ការៀបចំសុវត្ថិភាពសម្រាប់ការវិលត្រលប់របស់លោកជាមុនសិន ។

របាយការណ៍បានបញ្ជាក់ថា លោក Kotabaya Rajapaksa អាចនឹងត្រឡប់ទៅកាន់ប្រទេសគាត់វិញក្នុងរយៈពេលពីរសប្តាហ៍ ឬឆាប់ៗខាងមុខនេះ ប្រសិនបើមានការរៀបចំផ្នែកសន្តិសុខជូនលោករួចរាល់ ។ ប្រភពមួយផ្សេងទៀតបានបញ្ជាក់ថា ការចំណាយនៅប្រទេសថៃគឺខ្ពស់ណាស់ ទាំងថ្លៃយន្តហោះឯកជន ថ្លៃលំនៅដ្ឋានស្នាក់នៅ និងថ្លៃសន្តិសុខយ៉ាងតឹងតែងពេញ 24ម៉ោងរបស់គាត់ ត្រូវបានគេប៉ាន់ប្រមាណថា អស់ជាងរាប់រយលានរូពីមកហើយមកទល់នឹងពេលនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *