អតីតប្រធានាធិបតីឆេកនិយាយថា វិបត្តិអតិផរណា និងវិបត្តិសេដ្ឋកិច្ចពិភពលោក មិនទាក់ទងនឹងសង្គ្រាមអ៊ុយក្រែននោះទេ ប្រភពពិតគឺមកពីលោកខាងលិច
Breaking News

អតីតប្រធានាធិបតីឆេកនិយាយថា វិបត្តិអតិផរណា និងវិបត្តិសេដ្ឋកិច្ចពិភពលោក មិនទាក់ទងនឹងសង្គ្រាមអ៊ុយក្រែននោះទេ ប្រភពពិតគឺមកពីលោកខាងលិច

បញ្ហាសេដ្ឋកិច្ច រួមជាមួយនឹងវិបត្តិអតិផរណាសព្វថ្ងៃនេះ កើតមានឡើងជាយូរណាស់មកហើយ តាំងពីមុនពេលរុស្ស៊ីបើកប្រតិបត្តិការយោធានៅអ៊ុយក្រែនទៅទៀត នេះបើតាមលោក Vaclav Klaus អតីតប្រធានាធិបតីសាធារណរដ្ឋឆេកថ្លែងកាលពីថ្ងៃទី26 ខែសីហា កន្លងមកនេះថា បញ្ហានេះកើតចេញពីសកម្មភាពរបស់ប្រទេសលោកខាងលិច នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន rt ។

អតីតប្រធានាធិបតីនៃសាធារណរដ្ឋឆេកបានបញ្ជាក់ថា ជម្លោះអ៊ុយក្រែនមិនមែនជាហេតុផលតែមួយនៃបញ្ហាសេដ្ឋកិច្ចពិភពលោកនោះទេ “បញ្ហាដែលនាំឱ្យអតិផរណាកើនឡើង និងតម្លៃប្រភពថាមពលឡើងថ្លៃ ដែលយើងកំពុងប្រឈមមុខនាពេលនេះ បានកើតឡើងយូរមកហើយគឺមុនថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2021 ទៅទៀត” ។

“នេះជាទង្វើរបស់ពួគេផ្ទាល់ វាគឺជាការធ្វើបាបខ្លួនឯងរបស់ប្រទេសលោកខាងលិច ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនគ្រាន់តែជាការធ្វើឱ្យគេគ្រប់គ្នាមើលឃើញថា ភាគីទាំងពីរជាប្រភពនៃបញ្ហាតែប៉ុណ្ណោះ” នេះជាសម្ដីរបស់អតីតមេដឹកនាំរូបនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *