អតីតនាយករដ្ឋមន្រ្តីអ៊ុយក្រែនចោទក្រុមហ៊ុនថាមពលអ៊ុយក្រែន Naftogaz ថា បានព្យាយាមគេងបន្លំប្រាក់ខ្ទង់ 8ពាន់លានដុល្លារអាម៉េរិក!!
Breaking News

អតីតនាយករដ្ឋមន្រ្តីអ៊ុយក្រែនចោទក្រុមហ៊ុនថាមពលអ៊ុយក្រែន Naftogaz ថា បានព្យាយាមគេងបន្លំប្រាក់ខ្ទង់ 8ពាន់លានដុល្លារអាម៉េរិក!!

Naftogaz គឺជាក្រុមហ៊ុនប្រេង និងឧស្ម័នធម្មជាតិរបស់រដ្ឋដ៏ធំបំផុតរបស់ប្រទេសអ៊ុយក្រែន និងជាប្រភពចំណូលសំខាន់របស់ប្រទេសនេះ ដែលអាចរកចំណូលបានដល់ទៅ 17% នៃចំណូលរដ្ឋសរុបរបស់ប្រទេសអ៊ុយក្រែនក្នុងឆ្នាំ2021 ។


លោកស្រី Yulia Timoshenko ដែលជាសមាជិកសភា និងជាប្រធានគណបក្សមាតុភូមិ ហើយធ្លាប់បានបម្រើការជានាយករដ្ឋមន្ត្រីអ៊ុយក្រែនពីឆ្នាំ2007 ដល់ឆ្នាំ2010 បាននិយាយនៅក្នុងឆាណែលTelegramរបស់លោកស្រីហើយត្រូវបានដកស្រង់យកមកចុះផ្សាយដោយសារព័ត៌មាន Bloomberg ថា ក្រុមហ៊ុនឧស្ម័នធម្មជាតិរបស់ប្រទេសអ៊ុយក្រែន Naftogaz មានផែនការកេងបន្លំដ៏ធំមួយ ដោយព្យាយាមស្វះស្វែងរកប្រាក់រាប់ពាន់លានដុល្លារអាម៉េរិកពីរដ្ឋាភិបាល លើការទិញឧស្ម័នធម្មជាតិពីបរទេស ទោះបីជាការពិតប្រទេសអ៊ុយក្រែនមិនត្រូវការឧស្ម័នធម្មជាតិបន្ថែមសម្រាប់រដូវរងារខាងមុខនេះឡើយ ។


លោកស្រីបានបន្តទៀតថា សមាជិកសភានឹងអនុម័តលើកញ្ចប់ថវិកា ដែលនឹងផ្តល់មូលនិធិបន្ថែមដល់ក្រុមហ៊ុន Naftogaz សម្រាប់ការទិញឧស្ម័នធម្មជាតិពីបរទេសបន្ថែម និងការផ្តល់សំណងដល់ក្រុមហ៊ុនឧស្ម័នធម្មជាតិបរទេស ដោយសភានឹងអនុម័តលើការស្នើសុំកញ្ចប់ថវិកាបន្ថែមចំនួន 150ពាន់លាន hryvna ឬស្មើនឹង 4.08ពាន់លានដុល្លារអាម៉េរិក ដើម្បីទិញឧស្ម័នធម្មជាតិបន្ថែមក្នុងបរិមាណចំនួន 6000លានម៉ែត្រគូបពីបរទេស ។

Leave a Reply

Your email address will not be published. Required fields are marked *