អតីតនាយករដ្ឋមន្ត្រីអង់គ្លេសដែលដឹកនាំសង្រ្គាមឈ្លានពានលើប្រទេសអ៊ីរ៉ាក់ជាមួយអាម៉េរិកនិយាយថា លោក ពូទីន មិនអាចប្រើសង្រ្គាមអ៊ីរ៉ាក់ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការលុកលុយរបស់លោកលើអ៊ុយក្រែនទេ
World

អតីតនាយករដ្ឋមន្ត្រីអង់គ្លេសដែលដឹកនាំសង្រ្គាមឈ្លានពានលើប្រទេសអ៊ីរ៉ាក់ជាមួយអាម៉េរិកនិយាយថា លោក ពូទីន មិនអាចប្រើសង្រ្គាមអ៊ីរ៉ាក់ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការលុកលុយរបស់លោកលើអ៊ុយក្រែនទេ

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair បាននិយាយកាលពីថ្ងៃសៅរ៍ថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន មិនអាចស្មើនឹងការឈ្លានពានដែលដឹកនាំដោយសហរដ្ឋអាម៉េរិកលើប្រទេសអ៊ីរ៉ាក់នោះទេ នៅមុនខួបលើកទី 20 នៃជម្លោះដែលបានផ្តួលរំលំមេដឹកនាំផ្តាច់ការអ៊ីរ៉ាក់ សាដាម ហ៊ូសេន ។

លោក Blair បាននិយាយថា កងកម្លាំងរបស់ទីក្រុងម៉ូស្គូបានលុកលុយប្រទេសដែលមានប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ដែលតាមខ្ញុំដឹង អ៊ុយក្រែនមិនដែលបានចាប់ផ្តើមជម្លោះក្នុងតំបន់ ឬបានប្រព្រឹត្តការឈ្លានពានណាមួយប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួនឡើយ”។

អតីតមេដឹកនាំអង់គ្លេសរូបនេះបាននិយាយថា ម៉្យាងវិញទៀត សាដាម ហ៊ូសេន បានប្រព្រឹត្តិអំពើឃោរឃៅលើប្រជាជនខ្លួន ដោយបានចូលរួមក្នុងសង្គ្រាមចំនួនពីរ ដោយបំពានច្បាប់អន្តរជាតិ និងបានប្រើប្រាស់អាវុធគីមីសម្លាប់មនុស្ស ១២,០០០ នាក់ក្នុងមួយថ្ងៃ។

លោក Blair បានប្រាប់ទីភ្នាក់ងារព័ត៌មានអ៊ឺរ៉ុប AFP, dpa, ANSA និង EFE ថា “យ៉ាងហោចណាស់អ្នកអាចនិយាយថា យើងកំពុងដកចេញនូវកន្លែងមួយ ហើយព្យាយាមណែនាំលទ្ធិប្រជាធិបតេយ្យ” ។

អ្នកនយោបាយអង់គ្លេសវ័យ ៦៩ឆ្នាំរូបនេះ បានទទួលស្គាល់ថា មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អាចព្យាយាមប្រើការឈ្លានពានអ៊ីរ៉ាក់ ដែលបានកើតឡើងដោយគ្មានអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃសង្គ្រាមឈ្លានពានរបស់គាត់ ។

លោក Blair បាននិយាយថា “ប៉ុន្តែអ្នកដឹងទេ ប្រសិនបើគាត់មិនប្រើលេសនោះ គាត់ក៏នឹងប្រើលេសមួយផ្សេងទៀតដែរ ” ។

លោកខាងលិចបានបាត់បង់សីលធម៌របស់ខ្លួនដោយការឈ្លានពានអ៊ីរ៉ាក់

ក្រោមការដឹកនាំរបស់លោក Blair ចក្រភពអង់គ្លេសបានចូលរួមជាមួយក្រុមចម្រុះនៃបណ្តាប្រទេសដែលដឹកនាំដោយប្រធានាធិបតីអាម៉េរិកនៅពេលនោះគឺលោក George W, Bush ក្នុងការវាយលុកប្រទេសអ៊ីរ៉ាក់នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2003 ។ ពួកគេបានធ្វើដូច្នេះដោយមិនមានការប្រកាសសង្រ្គាមជាផ្លូវការ ឬការអនុញ្ញាតិរបស់អង្គការសហប្រជាជាតិទេ ។

ការលុកលុយបានធ្វើឡើងបន្ទាប់ពីការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ លើទីក្រុងញូវយ៉ក និងសហរដ្ឋអាម៉េរិក ។ គោលដៅគឺកម្ចាត់សាដាម ហ៊ូសេនឲ្យបានសម្រេចក្នុងពេលឆាប់ៗនេះ ប៉ុន្តែអ៊ីរ៉ាក់បានធ្លាក់ចូលទៅក្នុងរង្វង់នៃអំពើហិង្សាដែលអូសបន្លាយច្រើនឆ្នាំ និងបានធ្វើឲ្យមនុស្សរាប់សែននាក់ស្លាប់ ។

ការឈ្លានពាននេះក៏បានជំរុញឲ្យមានបាតុកម្មប្រឆាំងសង្គ្រាមធំបំផុតមួយចំនួននៅក្នុងប្រទេសអង់គ្លេស ។

ប្រភព ៖​ AFP

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *