អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak ស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រម៉ាឡេស៊ី
Breaking News

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak ស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រម៉ាឡេស៊ី

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak បានដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រម៉ាឡេស៊ី បន្ទាប់ពីតុលាការកំពូលបានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេល 12ឆ្នាំ ពីបទឆបោកមូលនិធិ OneMDB ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters  ។

លោក Azhar Azizan Arun ប្រធានសភាតំណាងរាស្រ្ដប្រទេសម៉ាឡេស៊ី បានប្រកាសថា អតីតនាយករដ្ឋមន្ត្រីលោក Najib Razak បានដាក់ញត្តិស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ តាមរយៈលេខាធិការដ្ឋានសភាតំណាងរាស្រ្តកាលពីថ្ងៃសុក្រកន្លងមកនេះ ។

លោក Najib Razak អាយុ69ឆ្នាំ គឺជាអតីតនាយករដ្ឋមន្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី ដែលត្រូវបញ្ជូនចូលគុកពីបទពុករលួយ និងករណីរាប់សិបករណីបន្ថែមទៀត រួមទាំងករណី OneMDB ដែលជាមូលនិធិបង្កើតឡើងដោយខ្លួនគាត់ផ្ទាល់ នៅពេលដែលគាត់កាន់តំណែងជាមេដឹកនាំរដ្ឋាភិបាល ។ អគ្គមេធាវីនៃប្រទេសម៉ាឡេស៊ី ធ្វើការចោទប្រកាន់អតីតមេដឹកនាំប្រទេសរូបនេះ បានកិបកេងប្រាក់ជាង 18ពាន់លានរីងហ្គីតពីមូលនិធិមួយនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *