អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានជនមិនស្គាល់មុខបាញ់ធ្វើការបាញ់ប្រហារលោកពីក្រោយ ធ្លាយចំដើមទ្រូងរបស់លោក!!
Breaking News

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានជនមិនស្គាល់មុខបាញ់ធ្វើការបាញ់ប្រហារលោកពីក្រោយ ធ្លាយចំដើមទ្រូងរបស់លោក!!

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានជនមិនស្គាល់មុខបាញ់ប្រហារលោកពីក្រោយ ហើយធ្លាយចំដើមទ្រូង ខណៈពេលដែលលោកកំពុងថ្លែងសុន្ទរកថា ហើយមិនមានបង្ហាញសញ្ញា ថាលោកអាចរស់រានមានជីវិតឡើយ​ បន្ទាប់ពីរងការវាយប្រហារពីខាងក្រោយ។

លោក Abe បានដួលបន្ទាប់ពីរងការបាញ់ប្រហារ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក Abe អាយុ 67 ឆ្នាំត្រូវបានវាយប្រហារ និងហូរឈាមចេញក្នុងពេលដែលលោកកំពុង​ធ្វើយុទ្ធនាការឃោសនា​បោះឆ្នោតសម្រាប់សភាជាន់ខ្ពស់ក្នុងទីក្រុង Nara ។

ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍កាលពីថ្ងៃសុក្រថា អតីតនាយករដ្ឋមន្ត្រីបានដួលសន្លប់នៅប្រហែលម៉ោង 11 និង 30 នាទីព្រឹក ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីអ្នកសារព័ត៌មានក្នុងស្រុកបាននិយាយថា បានឮសំឡេងកាំភ្លើង។

បណ្តាញផ្សព្វផ្សាយជាច្រើនរួមទាំងទីភ្នាក់ងារសារព័ត៌មានក្យូដូ បាននិយាយថា អតីតនាយករដ្ឋមន្ត្រីត្រូវបានបាញ់ប្រហារ ដោយទាំង Kyodo News និងទូរទស្សន៍សាធារណៈ NHK រាយការណ៍ពីសំឡេងនៃគ្រាប់កាំភ្លើង ។ អតីត​មេ​ដឹក​នាំ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​សន្លប់​បន្ទាប់​ពី​ឧប្បត្តិហេតុ។

បុរស​ម្នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កន្លែង​កើត​ហេតុ ហើយ​ប៉ូលិស​កំពុង​ស៊ើបអង្កេត ខណៈ​ក្រុម​គ្រូពេទ្យ​ប្រញាប់​ប្រញាល់​ជួយ​សង្គ្រោះ​ជីវិត​លោក Abe ។

ប្រភព ៖ Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *