អង្គការសុខភាពពិភពលោក WHO និយាយថា ប្រព័ន្ធការពារក្នុងវ៉ាក់សាំងកូវីដ-19 របស់ចិនពោរពេញទៅដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់
Breaking News

អង្គការសុខភាពពិភពលោក WHO និយាយថា ប្រព័ន្ធការពារក្នុងវ៉ាក់សាំងកូវីដ-19 របស់ចិនពោរពេញទៅដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់

ប្រព័ន្ធការពារក្នុងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-19 របស់ប្រទេសចិន ដែលប្រទេសជាច្រើនដាក់ការសង្ស័យពាក់ព័ន្ធទៅនឹងសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ពេលនេះត្រូវបានវាយតម្លៃដោយអង្គការសុខភាពពិភពលោក (WHO) រួចរាល់ហើយ ។ អង្គការ WHO បានធានា និងទទួលស្គាល់សមត្ថភាពវ៉ាក់សាំងរបស់ប្រទេសចិន បន្ទាប់ពីខ្លួនបានធ្វើការត្រួតពិនិត្យរួចរាល់ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។

ការវាយតម្លៃរបស់អង្គការសុខភាពពិភពលោកលើប្រព័ន្ធការពារក្នុងវ៉ាក់សាំងប្រឆាំងកូវីដ-19 របស់ចិន គឺជាការវាយតម្លៃជាលក្ខណៈអន្តរជាតិ ដែលត្រូវបានទទួលស្គាល់ពីជុំវិញពិភពលោក ពួកគេបានវាយតម្លៃកម្រិតសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពវ៉ាក់សាំងក្នុងស្រុករបស់ចិនថា ពោរពេញទៅដោយគុណភាព និងស្របទៅតាមគោលការណ៍វិទ្យាសាស្ត្រ ។

Leave a Reply

Your email address will not be published. Required fields are marked *