អង្គការសហប្រជាជាតិ អ៊ុយក្រែន និងតួកគី គ្រោងនឹងបើកកិច្ចប្រជុំត្រីភាគីនៅសប្តាហ៍នេះ!!
Breaking News

អង្គការសហប្រជាជាតិ អ៊ុយក្រែន និងតួកគី គ្រោងនឹងបើកកិច្ចប្រជុំត្រីភាគីនៅសប្តាហ៍នេះ!!

មេដឹកនាំអង្គការសហប្រជាជាតិ អ៊ុយក្រែន និងតួកគី គ្រោងនឹងបើកកិច្ចប្រជុំត្រីភាគីនៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងស្ថានភាពនៃការវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ។

Stephen Dujarrick អ្នកនាំពាក្យអង្គការសហប្រជាជាតិបង្ហើបឲ្យដឹងថា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ជាមួយលោកប្រធានាធិបតី Volodymyr Zelensky របស់អ៊ុយក្រែន រួមទាំងប្រធានាធិបតី Recep Tayyip Erdogan របស់ប្រទេសតួកគីនឹងរៀបចំកិច្ចប្រជុំត្រីភាគីនៅសប្តាហ៍នេះនៅទីក្រុង Lviv នៅភាគខាងលិចប្រទេសអ៊ុយក្រែន នៅថ្ងៃទី18 ខែសីហាខាងមុខនេះ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនស្បៀងអាហារ និងគ្រាប់ធញ្ញជាតិ រួមទាំងការធ្វើបច្ចុប្បន្នភាពស្ដីពីស្ថានភាពនៃការវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែន Zaporizhian ។

Leave a Reply

Your email address will not be published. Required fields are marked *