អង្គការសហប្រជាជាតិនិយាយថា កាកសំណល់មិនទាន់ផ្ទុះ បានរារាំងដល់ការអភិវឌ្ឍន៍របស់ប្រទេសឡាវ
Breaking News

អង្គការសហប្រជាជាតិនិយាយថា កាកសំណល់មិនទាន់ផ្ទុះ បានរារាំងដល់ការអភិវឌ្ឍន៍របស់ប្រទេសឡាវ

មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិបាននិយាយថា ប្រទេសឡាវនៅតែមិនអាចបោសសម្អាតគ្រឿងផ្ទុះដែលនៅសេសសល់ជាច្រើនរបស់ខ្លួនបាន ដែលគ្រឿងផ្ទុះនោះបានបន្សល់ទុកពីសម័យសង្គ្រាមត្រជាក់ ភាគច្រើនក្នុងនោះហាក់នៅមានប្រសិទ្ធភាពនៅឡើយ និងបានក្លាយជាឧបសគ្គដ៏សំខាន់ក្នុងការអភិវឌ្ឍន៍របស់ប្រទេសមួយនេះផងដែរ ។

កាសែត Vientiane Times បានដកស្រង់សម្តីលោកស្រី Kanni Vignaracha ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយកការិយាល័យប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់កម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ (UNDP) បាននិយាយថា កាកសំណល់មិនទាន់ផ្ទុះនៅតែជាកត្តារារាំងដ៏សំខាន់ដល់ការអភិវឌ្ឍន៍របស់ប្រទេសឡាវ ហើយយើងចាំបាច់ណាស់ត្រូវបោសសម្អាតកាកសំណល់ទាំងនេះជាបន្ទាន់ផងដែរ ។

ឡាវ គឺជាប្រទេសដែលត្រូវបានទម្លាក់គ្រាប់បែកច្រើនជាងគេបំផុតមួយនៅលើពិភពលោក ។ យោងតាមស្ថិតិផ្លូវការរបស់ឡាវបានបង្ហាញថា សហរដ្ឋអាម៉េរិកបានទម្លាក់គ្រាប់បែកប្រហែល 2លានតោនលើប្រទេសឡាវ ក្នុងអំឡុងសង្គ្រាមវៀតណាមរវាងឆ្នាំ 1965-1973 រួមទាំងគ្រាប់បែកចង្កោមចំនួន 2.7លានគ្រាប់ ហើយកាកសំណល់ទាំងនោះច្រើនជាង 30%នៅមិនទាន់ផ្ទុះនៅឡើយ ។

ប្រភព៖ Xinhua

Leave a Reply

Your email address will not be published. Required fields are marked *