អង្គការក្រៅរដ្ឋាភិបាលបាននិយាយថា ក្រុមហ៊ុនបណ្ដាញសង្គមធំៗដូចជា Meta Twitter, Youtube, TikTok និង LinkedIN ជាដើមមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយចេញពីមាទិការបស់ពួកគេ
Technology

អង្គការក្រៅរដ្ឋាភិបាលបាននិយាយថា ក្រុមហ៊ុនបណ្ដាញសង្គមធំៗដូចជា Meta Twitter, Youtube, TikTok និង LinkedIN ជាដើមមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយចេញពីមាទិការបស់ពួកគេ

សកម្មជននៃអង្គការក្រៅរដ្ឋាភិបាល NGO បាននិយាយថា កម្មវិធី Facebook, Instagarm, Twitter, Youtube, TikTok និង LinkedIN មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំបាត់ព័ត៌មានក្លែងក្លាយចេញពីមាទិការបស់ពួកគេ ដែលវាបានបង្កើនការសង្ស័យថាពួកគេនឹងមិនអាចធ្វើតាមច្បាប់មាតិកាអនឡាញថ្មីរបស់សហភាពអឺរ៉ុប។

តាមរយៈគំរូព័ត៌មានចំនួន 108 ពីកម្មវិធីបណ្ដាញសង្គមទាំង 6 ដែលត្រូវបានយកមកពិនិត្យការពិតបានបង្ហាញឲ្យឃើញថា មានតែ 22% ក្នុងចំណោមព័ត៌មានក្លែងក្លាយដែលគេវិភាគឃើញប៉ុណ្ណោះ ដែលត្រូវបានគេដាក់បម្រាម ឬលុបចេញដោយកម្មវិធីធំៗទាំង 6 នោះ។ ហើយគេបានមើលឃើញថា មិនមានកម្មវិធីណាមួយចាត់វិធានការប្រឆាំងនឹងការបង្ហោះដែលល្មើសនឹងច្បាប់នោះឡើយ។

កាលពីឆ្នាំមុនក្រុមហ៊ុន Meta, Alphabet, Twitter និង Microsoft បានយល់ព្រមនឹងលក្ខខណ្ឌក្រមសីលធម៌របស់សហភាអឺរ៉ុបថ្មីថានឹងចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងព័ត៌មានមិនពិត។ ក្រុមហ៊ុនធំៗទាំងនោះអាចប្រឈមនឹងការផាកពិន័យរហូតដល់ 6 ភាគរយនៃប្រាក់ចំណូលជាសកលរបស់ពួកគេសម្រាប់ការបំពានរបស់ពួកគេ។

ប្រភព ៖ CNA

By POV PECH

Leave a Reply

Your email address will not be published. Required fields are marked *