អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនចេញមកបដិសេធការអះអាងរបស់រុស្ស៊ីដែលថា បានបំផ្លាញប្រព័ន្ធបាញ់មីស៊ីល HIMARS ដែលអាម៉េរិកផ្ដល់ឲ្យអ៊ុយក្រែន!!​
Breaking News

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនចេញមកបដិសេធការអះអាងរបស់រុស្ស៊ីដែលថា បានបំផ្លាញប្រព័ន្ធបាញ់មីស៊ីល HIMARS ដែលអាម៉េរិកផ្ដល់ឲ្យអ៊ុយក្រែន!!​

លោកបាននិយាយថា ព័ត៌មាន​ដែលបាន​ផ្សព្វផ្សាយ​ដោយ​​​រុស្ស៊ី​អំពី​ការ​បាញ់កម្ទេច​ប្រព័ន្ធ​បាញ់មីស៊ីល HIMARS ​ ដែល​អាម៉េរិកបាន​ផ្ដល់​ឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​អ៊ុយក្រែន គឺជាព័ត៌មានមិនពិត ។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានសរសេរថា “រុស្ស៊ីកំពុងផ្សព្វផ្សាយយ៉ាងសកម្មនូវរបាយការណ៍មិនពិតអំពីការបំផ្លាញប្រព័ន្ធបាញ់មីស៊ីល HIMARS របស់អាម៉េរិក។ យើងសង្កត់ធ្ងន់ថារបាយការណ៍ទាំងនេះជារបាយការណ៍មិន​ពិតទេ ” ។

HIMARS

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានសង្កត់ធ្ងន់ថា ប្រព័ន្ធបាញ់មីស៊ីល HIMARS ដែលផ្តល់ដោយ​អាម៉េរិក “កំពុងបន្តវាយប្រហារឥតឈប់ឈរលើចំណុចសំខាន់ៗជាយុទ្ធសាស្ត្ររបស់សត្រូវ ដែលនាំឱ្យមានការខាតបង់យ៉ាងច្រើនក្នុងចំណោមឧបករណ៍យោធា បុគ្គលិកយោធារបស់រុស្ស៊ី ​” ។

ប្រភព ៖ Ukraineform

Leave a Reply

Your email address will not be published. Required fields are marked *