អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍បាននិយាយថាកម្ពុជាបានឈ្នះពានរង្វាន់កន្លែងស្នាក់នៅ តំបន់ទេសចរណ៍ និងបង្គន់សាធារណៈស្តង់ដាអាស៊ានជាច្រើននៅឆ្នាំនេះ
Asia Tourism

អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍បាននិយាយថាកម្ពុជាបានឈ្នះពានរង្វាន់កន្លែងស្នាក់នៅ តំបន់ទេសចរណ៍ និងបង្គន់សាធារណៈស្តង់ដាអាស៊ានជាច្រើននៅឆ្នាំនេះ

បង្គន់សាធារណៈចំនួនប្រាំនៅកម្ពុជាបានឈ្នះពានរង្វាន់បង្គន់សាធារណៈស្តង់ដារអាស៊ានឆ្នាំ 2023 សម្រាប់ការផ្តល់សេវាល្អ ផាសុកភាព និងសណ្តាប់ធ្នាប់។ ដោយរង្វាន់នេះត្រូវបានផ្តល់ជូនដល់ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ បង្គន់សាធារណៈផ្លូវជាតិលេខ៤ ក្នុងក្រុងព្រះសីហនុ បង្គន់សាធារណៈស្រះស្រង់ ក្នុងឧទ្យានអង្គរ ខេត្តសៀមរាប ស្ថានីយប្រេងឥន្ធនៈ PTT មួយកន្លែង ក្នុងខេត្តកោះកុង និងបង្គន់សាធារណៈនៅកន្លែងសម្រាកពេជ្រនិល នៅត្រង់កែងភ្លើងស្តុបខេត្តកំពង់ស្ពឺ។

អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ លោក ថោង រដ្ឋាសាក់ មានប្រសាសន៍ថា កម្ពុជាទទួលបានពានរង្វាន់បង្គន់សាធារណៈស្តង់ដារអាស៊ាន រួមជាមួយនឹងពានរង្វាន់មួយចំនួនទៀត។ដោយលោកបានបន្តថា កម្ពុជាមានផលិតផល និងគោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញជាច្រើន ខណៈពេលដែលមានការផ្សព្វផ្សាយពី Visit Cambodia 2023 និងការរៀបចំសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមមក។

លោក រដ្ឋាសាក់ បាននិយាយបន្ថែមថា ពានរង្វាន់ត្រូវបានប្រគល់ជូនម្ចាស់តំបន់ទេសចរណ៍ រួមមានតំណាងសហគមន៍ មន្ត្រីមន្ទីរទេសចរណ៍ និងមន្ត្រីមកពីសាលារាជធានីភ្នំពេញ កោះកុង កំពត ព្រះសីហនុ កំពង់ស្ពឺ និងខេត្តកំពង់ធំ។ហើយលោកក៏បានបន្តទៀតថា កម្ពុជាក៏ទទួលបានពានរង្វាន់ការស្នាក់នៅស្តង់ដារអាស៊ានចំនួន ៥ ផងដែរ ដោយក្នុងនោះមាន ផ្ទះសំណាក់ឥន្ទ្រី ខ្លាឃ្មុំខ្មៅ និងផ្ទះសំណាក់ មៀន មៀន នៅខេត្តកោះកុង ផ្ទះសំណាក់ត្រពាំងសង្កែក្នុងខេត្តកំពត និងសំបូរព្រៃគុកក្នុងខេត្តកំពង់ធំ។ចំណែកឯតំបន់ទេសចរណ៍ធម្មជាតិត្រពាំងសង្កែ ខេត្តកំពត ទេសចរណ៍ធម្មជាតិកោះហាន ក្នុងខេត្តស្ទឹងត្រែង និងទេសចរណ៍ធម្មជាតិអន្លង់ធំ ខេត្តសៀមរាប ក៏ទទួលបានពានរង្វាន់សហគមន៍ទេសចរណ៍ស្តង់ដារអាស៊ានផងដែរ។

ប្រភព៖ Khmer Time

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *