ហ្វីលីពីនលុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្ររបស់រុស្ស៊ី ព្រោះខ្លាចអាម៉េរិកដាក់ទណ្ឌកម្ម!!
Breaking News

ហ្វីលីពីនលុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្ររបស់រុស្ស៊ី ព្រោះខ្លាចអាម៉េរិកដាក់ទណ្ឌកម្ម!!

ហ្វីលីពីនបានលុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រដឹកជញ្ជូនយោធារុស្ស៊ីចំនួន ១៦គ្រឿង ដោយសារតែការភ័យខ្លាចទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Associated Press ដែលដកស្រង់សម្តីមន្ត្រីហ្វីលីពីន ។

អតីតរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា កិច្ចព្រមព្រៀង 12.7 ពាន់លានប៉េសូ ឬស្មើនឹង 227 លានដុល្លារ ដើម្បីទទួលបានឧទ្ធម្ភាគចក្រ Mi-17 ត្រូវបានលុបចោល ។ ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ថាការសម្រេចចិត្តទិញឧទ្ធម្ភាគចក្រនេះត្រូវបានអនុម័តកាលពីខែមុនដោយអតីតប្រធានាធិបតី Rodrigo Duterte មុនពេលអាណត្តិរបស់ពួកគាត់បានបញ្ចប់នៅថ្ងៃទី 30 ខែមិថុនា ។

ទីភ្នាក់ងារ​ព័ត៌មាន Associated Press ​បាន​ដក​ស្រង់​សម្ដីលោក Lorenzana ដែល​បាន​និយាយ​ក្នុង​បទ​សម្ភាស​មួយ​ថា​៖ «​យើង​អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម ។​​

លោក Lorenzana បាននិយាយថា មន្ត្រីសន្តិសុខអាម៉េរិកបានដឹងអំពីការសម្រេចចិត្តនេះ ហើយអាចផ្តល់ឧទ្ធម្ភាគចក្រដឹងជញ្ជូនស្រដៀងគ្នាសម្រាប់យោធាហ្វីលីពីន ។

Leave a Reply

Your email address will not be published. Required fields are marked *