ហ្វីលីពីន​កំពុង​ឃ្លាំ​មើល​កម្ទេច​គ្រាប់​រ៉ុក្កែត​អវកាស​របស់​ចិន ព្រោះខ្លាចធ្លាក់ចូលទឹកដីខ្លួនជាថ្មី
Breaking News

ហ្វីលីពីន​កំពុង​ឃ្លាំ​មើល​កម្ទេច​គ្រាប់​រ៉ុក្កែត​អវកាស​របស់​ចិន ព្រោះខ្លាចធ្លាក់ចូលទឹកដីខ្លួនជាថ្មី

ហ្វីលីពីននៅតែស្ថិតក្នុងការប្រុងប្រយ័ត្នចំពោះរបាយការណ៍នៃបំណែកគ្រាប់រ៉ុក្កែតដែលបានធ្លាក់បន្ទាប់ពីការបាញ់បង្ហោះរ៉ុក្កែតអវកាសដ៏មានឥទ្ធិពលរបស់ចិន ដែលអាជ្ញាធរនៅទីក្រុងម៉ានីលបានព្រមានថា អាចបង្កគ្រោះថ្នាក់ដល់យន្តហោះ និងនាវា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ។

ចិនបានបាញ់បង្ហោះរ៉ុក្កែត Long March 7A កាលពីយប់ថ្ងៃអង្គារ ពីកន្លែងបាញ់បង្ហោះយានអវកាស Wenchang នៅលើកោះ Hainan ដែលបានដឹកផ្កាយរណបទៅកាន់គន្លងគោចរផែនដី ។

​ទីភ្នាក់ងារ​អវកាស​ហ្វីលីពីន ​បាននិយាយថា កាលពីខែកក្កដា កំទេចកំទីពីគ្រាប់រ៉ុក្កែតដែលត្រូវបានបាញ់បង្ហោះក្នុងប្រទេសចិនបានធ្លាក់ចូលក្នុងដែនទឹកហ្វីលីពីនដោយសារតែមិនអាចគ្រប់គ្រងបាន ។ មិន​មាន​របាយការណ៍​អំពី​ការ​ខូច​ខាត​ឬ​របួស​ទេ ។

Leave a Reply

Your email address will not be published. Required fields are marked *