ហុងគ្រីនិយាយថា សហភាពអឺរ៉ុបដាក់ទណ្ឌកម្មរុស្ស៊ី តែរុស្ស៊ីរស់យ៉ាងស្រួល ឯអឺរ៉ុបវិញត្រដរខ្យល់ ។
Breaking News

ហុងគ្រីនិយាយថា សហភាពអឺរ៉ុបដាក់ទណ្ឌកម្មរុស្ស៊ី តែរុស្ស៊ីរស់យ៉ាងស្រួល ឯអឺរ៉ុបវិញត្រដរខ្យល់ ។

ជំនួយការជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុបគួរតែបញ្ឈប់ការបន្ថែមទណ្ឌកម្មលើប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន ហើយជំនួសមកវិញត្រូវជំរុញឱ្យមានបទឈប់បាញ់ និងការចាប់ផ្តើមការចរចាទើបជាការប្រសើរ ។

ថ្លែងនៅខាងក្រៅកិច្ចប្រជុំកំពូលនៃមេដឹកនាំសហភាពអឺរ៉ុបដែលផ្តល់ឋានៈជាបេក្ខជនឱ្យអ៊ុយក្រែនក្លាយជាសមាជិកសហភាពអឺរ៉ុប ជំនួយការជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រីហុងគ្រីបាននិយាយថា ទណ្ឌកម្មកាន់តែច្រើនដែលសហភាពអឺរ៉ុបបានអនុម័តដាក់លើរុស្ស៊ី បាន​ធ្វើឱ្យប៉ះពាល់កាន់តែខ្លាំងដល់ប្លុកនេះ ខណៈរុស្ស៊ីវិញបន្តរស់យ៉ាងស្រួល ។

“នៅចុងបញ្ចប់អឺរ៉ុបនឹងនៅខាងចាញ់នៃសង្រ្គាមនេះដោយសារតែបញ្ហាសេដ្ឋកិច្ច ។ អនុសាសន៍របស់យើងគឺថាយើងគួរតែបញ្ឈប់ដំណើរការដាក់ទណ្ឌកម្ម” ​។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *