ស្រូវសាលី​របស់​រុស្ស៊ីក្នុងឆ្នាំនេះ​ទទួល​បាន​ទិន្នផល​ខ្ពស់ ​ខណៈ​ការ​ប្រមូល​ផល​ស្រូវ​សាលីកំពុង​ចាប់ផ្តើម!!
Breaking News

ស្រូវសាលី​របស់​រុស្ស៊ីក្នុងឆ្នាំនេះ​ទទួល​បាន​ទិន្នផល​ខ្ពស់ ​ខណៈ​ការ​ប្រមូល​ផល​ស្រូវ​សាលីកំពុង​ចាប់ផ្តើម!!

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា កសិករនៅតំបន់ Rostov ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដែលជាតំបន់ផលិត និងនាំចេញគ្រាប់ធញ្ញជាតិដ៏ធំបំផុតមួយរបស់ប្រទេស កំពុងមើលឃើញពីការទទួលបានទិន្នផលស្រូវសាលីខ្ពស់ ខណៈដែលការប្រមូលផលកំពុងដំណើរការ ​ ។ រុស្ស៊ីដែលកំពុងទទួលរងទណ្ឌកម្មដូចទឹកបាក់ទំនប់ ជាអ្នកនាំចេញស្រូវសាលីធំជាងគេលើពិភពលោក ត្រូវបានគេរំពឹងថានឹងទទួលទិន្នផលស្រូវសាលីដ៏ច្រើនសន្ធឹកសន្ធាប់នៅឆ្នាំនេះ ។

លោក Viktor Goncharov អភិបាលរងទីមួយនៃតំបន់បានប្រាប់រ៉យទ័រថា “ការរំពឹងទុកគឺដំណាំទទួលបានផលល្អ” ។ ការនាំចេញរបស់រុស្ស៊ីមានសារៈសំខាន់ណាស់សម្រាប់ការផ្គត់ផ្គង់ទីផ្សារស្រូវសាលីជាសាកល ខណៈដែលកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែនត្រូវបានបិទដោយសារតែការឈ្លានពានរបស់រុស្ស៊ី ។

Leave a Reply

Your email address will not be published. Required fields are marked *