សារព័ត៌មាន Politico បានរាយការណ៍ថា អាម៉េរិកអាចបញ្ជូនអាវុធដែលអាចបាញ់បានរយៈចម្ងាយឆ្ងាយទៅអ៊ុយក្រែនដោយសម្ងាត់
Breaking News

សារព័ត៌មាន Politico បានរាយការណ៍ថា អាម៉េរិកអាចបញ្ជូនអាវុធដែលអាចបាញ់បានរយៈចម្ងាយឆ្ងាយទៅអ៊ុយក្រែនដោយសម្ងាត់

ពាក្យចចាមអារ៉ាមកំពុងរីករាលដាលជុំវិញទីក្រុងវ៉ាស៊ីនតោនថា សហរដ្ឋអាម៉េរិកបានផ្តល់អាវុធដល់អ៊ុយក្រែនច្រើនជាងអ្វីដែលរដ្ឋបាលលោក បៃដិន បានប្រកាសជាសាធារណៈ។

កាលពីថ្ងៃសុក្រ មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ បាននិយាយថា សហរដ្ឋអាម៉េរិកបាននឹងកំពុងផ្គត់ផ្គង់យ៉ាងសម្ងាត់ដល់​អ៊ុយក្រែននូវកាំជ្រួចប្រឆាំងរ៉ាដាល្បឿនលឿន ។ ​ មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា នៅពេលដែលយើងប្រកាសជាលើកដំបូងនូវការផ្តល់ដំបូងនៃកាំជ្រួច HARM វិធីដែលយើងកំណត់វានៅក្នុងសេចក្តីប្រកាសគឺមិនជាក់លាក់ទេ ។ ​

ពីរថ្ងៃក្រោយមកសារព័ត៌មាន Yahoo បានចុះផ្សាយរឿងមួយដែលអះអាងថា ការវាយប្រហារនាពេលថ្មីៗនេះលើគោលដៅរបស់រុស្ស៊ីនៅគ្រីមៀរ មិនមែនជាលទ្ធផលនៃក្រុមប្រតិបត្តិការពិសេសដែលផ្ទុកគ្រឿងផ្ទុះ ដូចដែលអ៊ុយក្រែនបានបង្ហាញនោះទេ ។ ជំនួសមកវិញ ការបំផ្ទុះគឺជាលទ្ធផលនៃការវាយប្រហារមីស៊ីលរយៈចម្ងាយឆ្ងាយ  ។ ប៉ុន្តែ​អ៊ុយក្រែន​មិន​មាន​កាំជ្រួច​ណា​មួយ​ដែល​មាន​រយៈ​ចម្ងាយឆ្ងាយអាច​វាយ​ប្រហារ​មូលដ្ឋាន​អាកាស Saki នៅ​គ្រីមៀរបាន​ទេ ​ហើយ​ក៏​មិន​មាន​មីស៊ីលណាមួយដែល​អាម៉េរិកផ្ដល់ឲ្យអ៊ុយក្រែនអាចបាញ់ដល់ទីនោះដែរ ។

​យោងទៅតាមលោក Weiss និង Rushton និយាយថា សហរដ្ឋអាម៉េរិកបានបញ្ជូន​ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រឬ ATACMS ជាសម្ងាត់ទៅកាន់ប្រទេសអ៊ុយក្រែន ។ ប្រសិនបើជាការពិត​ នោះនឹងផ្ទុយទៅនឹងអ្វីដែលរដ្ឋបាលលោក បៃដិន បាននិយាយជាសាធារណៈ ។ ​

Leave a Reply

Your email address will not be published. Required fields are marked *