សហរដ្ឋ​អាម៉េរិក​សន្យានឹងជួយ​ប្រទេស​ថៃ​ក្នុង​ការ​អភិវឌ្ឍ​ថាមពល​នុយក្លេអ៊ែរ​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ថាមពល​ស្អាត​ជា​សាកល​
Asia Important USA

សហរដ្ឋ​អាម៉េរិក​សន្យានឹងជួយ​ប្រទេស​ថៃ​ក្នុង​ការ​អភិវឌ្ឍ​ថាមពល​នុយក្លេអ៊ែរ​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ថាមពល​ស្អាត​ជា​សាកល​

អនុប្រធានាធិបតីអាម៉េរិកលោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានប្រកាសក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសថៃកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាម៉េរិកនឹងជួយប្រទេសថៃក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរតាមរយៈម៉ាស៊ីនរ៉េអាក់ទ័រតូចៗប្រភេទថ្មី ដែលជាផ្នែកនៃកម្មវិធីដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ។

សេតវិមានបាននិយាយថាជំនួយនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម Net Zero World Initiative របស់ខ្លួនដែលជាគម្រោងដែលបានចាប់ផ្តើមនៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុនៅទីក្រុង Glasgow កាលពីឆ្នាំមុន ដែលសហរដ្ឋអាម៉េរិកបានចាប់ដៃគូជាមួយវិស័យឯកជន និងសប្បុរសជនដើម្បីលើកកម្ពស់ថាមពលស្អាត ។

ប្រទេស​ថៃ​មិន​មាន​រោងចក្រថាមពល​នុយក្លេអ៊ែរទេ ដោយក្ដីបារម្ភថរបស់​សាធារណៈ​ជនចំពោះ​បញ្ហា​នេះ​បាន​ហក់​ឡើង​បន្ទាប់​ពី​គ្រោះ​មហន្តរាយ​ហ្វូគូស៊ីម៉ា​ឆ្នាំ ២០១១ នៅ​ប្រទេស​ជប៉ុន ។

សេតវិមានបាននិយាយថា ខ្លួននឹងផ្តល់ជំនួយបច្ចេកទេសដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដើម្បីដាក់ពង្រាយបច្ចេកវិទ្យាដែលកំពុងអភិវឌ្ឍនៃម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុលតូចៗ ដែលផលិតដោយរោងចក្រ និងចល័ត ។ រ៉េអាក់ទ័របែបនេះ ជាទូទៅត្រូវបានចាត់ទុកថាមានសុវត្ថិភាពជាង ដោយសារពួកគេមិនត្រូវការអន្តរាគមន៍ពីមនុស្សដើម្បីបិទនៅពេលមានអាសន្ន ។

ប្រភព ៖​ South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *