សហរដ្ឋអាម៉េរិកយល់ព្រមក្នុងការលក់​ឧទ្ធម្ភាគចក្រយោធាទៅឲ្យប្រទេសអូស្រ្តាលីក្នុងតម្លៃជិត 2 ពាន់លានដុល្លារ
Breaking News

សហរដ្ឋអាម៉េរិកយល់ព្រមក្នុងការលក់​ឧទ្ធម្ភាគចក្រយោធាទៅឲ្យប្រទេសអូស្រ្តាលីក្នុងតម្លៃជិត 2 ពាន់លានដុល្លារ

មន្ទីរបញ្ចកោណបាននិយាយថា ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានអនុម័តការលក់​ឧទ្ធម្ភាគចក្រយោធា និងឧបករណ៍ពាក់ព័ន្ធទៅឱ្យប្រទេសអូស្ត្រាលីក្នុងតម្លៃប៉ាន់ស្មានចំនួន 1.95 ពាន់លានដុល្លារ ខណៈដែលអូស្ត្រាលីព្យាយាមបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអូស្ត្រាលីបានស្នើសុំទិញឧទ្ធម្ភាគចក្រ UH-60M Black Hawk ចំនួន 40 គ្រឿង របស់ក្រុមហ៊ុន Lockheed Martin  ។

អូស្ត្រាលីបាននិងកំពុងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលប្រទេសចិនសម្លឹងរកការបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។ កាលពីឆ្នាំមុន អូស្ត្រាលីបានចុះកិច្ចព្រមព្រៀងទិញនាវាមុជទឹកនុយក្លេអ៊ែរពីសហរដ្ឋអាម៉េរិក និងអង់គ្លេស ។

Leave a Reply

Your email address will not be published. Required fields are marked *