សហរដ្ឋអាម៉េរិកពិចារណាដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតកាមេរ៉ាសុវត្ថិភាពរបស់ចិន ជុំវិញការលក់ផលិតផលរបស់ខ្លួនទៅឲ្យអ៊ីរ៉ង់
China USA

សហរដ្ឋអាម៉េរិកពិចារណាដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតកាមេរ៉ាសុវត្ថិភាពរបស់ចិន ជុំវិញការលក់ផលិតផលរបស់ខ្លួនទៅឲ្យអ៊ីរ៉ង់

កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាម៉េរិកកំពុងពិចារណាដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនផលិតកាមេរ៉ាសុវត្ថិភាពរបស់ចិន ជុំវិញការលក់ផលិតរបស់ខ្លួនទៅឱ្យកងកម្លាំងសន្តិសុខអ៊ីរ៉ង់ ។

របាយការណ៍បានបន្ថែមថា អាជ្ញាធរអាម៉េរិកកំពុងពិភាក្សាកម្រិតខ្ពស់លើការដាក់ទណ្ឌកម្ម ហើយបានចុះឈ្មោះក្រុមហ៊ុន Tiandy Technologies ដែលជាក្រុមហ៊ុនផលិតឧបករណ៍អគ្គិសនីដែលមានមូលដ្ឋាននៅទីក្រុង Tianjin ប្រទេសចិន ដែលផលិតផលរបស់ពួកគេត្រូវបានលក់ទៅឱ្យអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ។

ប្រភព ៖​ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *