សហរដ្ឋ​អាម៉េរិក​បារម្ភ​ថា ការកាត់បន្ថយការ​ផ្គត់ផ្គង់​ឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុប​អាច​នឹងបំផ្លាញ​ការ​រួបរួម​របស់​សហភាព​អឺរ៉ុបក្នុងការដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី!!
Breaking News

សហរដ្ឋ​អាម៉េរិក​បារម្ភ​ថា ការកាត់បន្ថយការ​ផ្គត់ផ្គង់​ឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុប​អាច​នឹងបំផ្លាញ​ការ​រួបរួម​របស់​សហភាព​អឺរ៉ុបក្នុងការដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី!!

រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បារម្ភថា កង្វះឧស្ម័នដែលបង្កឡើងដោយសារការថយចុះការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី អាចនឹងធ្វើឱ្យបំផ្លាញដល់ការរួបរួមរបស់សហភាពអឺរ៉ុបប្រឆាំងនឹងទីក្រុងម៉ូស្គូ នេះបើតាមសារព័ត៌មាន CNN បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីសហរដ្ឋអាម៉េរិក។

យោងតាមប្រភពមួយ អ្នកសម្របសម្រួលប្រធានាធិបតីអាម៉េរិកសម្រាប់ថាមពលសកលលោក Amos Hochstein បានចេញដំណើរទៅកាន់ទីក្រុងប៉ារីស និងទីក្រុងប្រ៊ុចសែល ដើម្បីពិភាក្សាអំពីផែនការបន្ទាន់រវាងសហរដ្ឋអាម៉េរិក និងអឺរ៉ុប ក្នុងករណីកង្វះឧស្ម័នក្នុងរដូវរងារ ។

CNN បានរាយការណ៍ដោយយោងទៅតាមមន្ត្រីអាម៉េរិកដែលមិនបញ្ចេញឈ្មោះម្នាក់ថា “ផលប៉ះពាល់លើទ្វីបអឺរ៉ុបអាចនឹងឡងមកត្រូវសហរដ្ឋអាម៉េរិកវិញ ដោយធ្វើឱ្យតម្លៃឧស្ម័នធម្មជាតិ និងអគ្គិសនីកើនឡើង” ។ «វាក៏នឹងក្លាយជាការសាកល្បងដ៏ធំមួយនៃភាពធន់និងការរួបរួមរបស់អឺរ៉ុបប្រឆាំងនឹងរុស្ស៊ី»។

ក្នុងសប្តាហ៍នេះ វ៉ាស៊ីនតោនក៏មានបំណងពិភាក្សាជាមួយអឺរ៉ុបអំពីវិធីបង្កើនការផលិតអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ។ ជាពិសេស សហរដ្ឋអាម៉េរិកសង្ឃឹមថានឹងបញ្ចុះបញ្ចូលរដ្ឋាភិបាលអាល្លឺម៉ង់ឱ្យពន្យារពេលផែនការរបស់ខ្លួនក្នុងការបញ្ឈប់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ និងពង្រីកប្រតិបត្តិការនៃរោងចក្រថាមពលនុយក្លេអ៊ែរទាំងបីរបស់ខ្លួន ។

Leave a Reply

Your email address will not be published. Required fields are marked *