សហរដ្ឋអាម៉េរិកទទួលបរាជ័យជាថ្មីក្នុងការសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង!!
Breaking News

សហរដ្ឋអាម៉េរិកទទួលបរាជ័យជាថ្មីក្នុងការសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង!!

Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីមន្រ្តីរបស់មន្ទីរបញ្ចកោណថា ការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង បានបញ្ចប់ដោយការបរាជ័យនៅរដ្ឋហាវ៉ៃកាលពីថ្ងៃពុធ ។ ក្រសួងការពារជាតិអាម៉េរិកបានផ្តល់ព័ត៌មានលម្អិតមួយចំនួនអំពីអ្វីដែលបានកើតឡើង ដោយគ្រាន់តែបញ្ជាក់ថា “មានភាពមិនប្រក្រតីមួយបានកើតឡើង បន្ទាប់ពីការបញ្ឆេះសាកល្បង”។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ មេបញ្ជាការកងទ័ពជើងទឹក លោក Tim Gorman បាននិយាយថា “មន្រ្តីនៃកម្មវិធីបាញ់សាកល្បងនេះបានចាប់ផ្តើមការពិនិត្យឡើងវិញ ដើម្បីរកពីមូលហេតុនៃភាពមិនប្រក្រតី ដើម្បីជូនជាដំណឹងដល់ការធ្វើតេស្តលើកក្រោយ ” ។ គាត់បាននិយាយថា “ខណៈពេលនេះយើងមិនអាចប្រមូលទិន្នន័យទាំងមូលនៃទម្រង់ការហោះហើរដែលបានគ្រោងទុកនោះទេ ព័ត៌មានដែលប្រមូលបានពីព្រឹត្តិការណ៍នេះនឹងផ្តល់នូវការយល់ដឹងសំខាន់ៗបន្ថែមដល់យើង ។”


ការសាកល្បងនេះបានសម្គាល់ការហោះហើរសាកល្បងលើកទីពីរដែលមិនបានជោគជ័យសោះនៃអាវុធគំរូដែលមានឈ្មោះថា Conventional Prompt Strike ។

Leave a Reply

Your email address will not be published. Required fields are marked *