សហរដ្ឋអាម៉េរិកឆ្លើយតបនឹងសំណើសុំចូលណាតូរបស់អ៊ុយក្រែនថា ឥឡូវនេះមិនមែនជាពេលវេលាត្រូវពិចារណាឲ្យ​​អ៊ុយក្រែនចូលក្នុងអង្គការណាតូនោះទេ
Breaking News

សហរដ្ឋអាម៉េរិកឆ្លើយតបនឹងសំណើសុំចូលណាតូរបស់អ៊ុយក្រែនថា ឥឡូវនេះមិនមែនជាពេលវេលាត្រូវពិចារណាឲ្យ​​អ៊ុយក្រែនចូលក្នុងអង្គការណាតូនោះទេ

ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី ចូ បៃដិន លោក Jake Sullivan បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាម៉េរិកបានប្តេជ្ញាចិត្តចំពោះគោលនយោបាយបើកទ្វារនៅពេលនិយាយអំពីអង្គការណាតូ ប៉ុន្តែឥឡូវនេះគឺវាខុសពេលវេលាក្នុងការពិចារណាលើពាក្យសុំចូលជាសមាជិករបស់អ៊ុយក្រែន ។

លោក Sullivan បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “ឥឡូវនេះ ទស្សនៈរបស់យើងគឺថា មធ្យោបាយដ៏ល្អបំផុតសម្រាប់យើងក្នុងការគាំទ្រអ៊ុយក្រែន គឺតាមរយៈការអនុវត្តជាក់ស្តែង ការគាំទ្រជាមូលដ្ឋាននៅអ៊ុយក្រែន ។ ​

នៅព្រឹកថ្ងៃដដែល ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានចុះហត្ថលេខាលើពាក្យសុំចូលជាសមាជិកណាតូផ្ញើ ទៅកាន់ប្លុកនេះ ដោយអះអាងថា ទីក្រុងគៀវ គឺជាសម្ពន្ធមិត្តជាក់ស្តែងរួចហើយ និងទាមទារឱ្យមាននីតិវិធីចូលជាសមាជិកណាតូឲ្យបានលឿនបំផុត ។

លោក Sullivan បានបន្ទរការអត្ថាធិប្បាយដែលបានធ្វើឡើងមុននេះដោយអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ថាសមាជិកភាពតម្រូវឱ្យមានការឯកភាពពីសមាជិកទាំង 30 នៃប្លុកដែលដឹកនាំដោយសហរដ្ឋអាម៉េរិក។ លោក Stoltenberg ក៏បានសន្យាថា មិនផ្លាស់ប្ដូរការតាំងចិត្តចំពោះការគាំទ្រសម្រាប់អ៊ុយក្រែន ប៉ុន្តែបានទទូចថានឹងមិនធ្វើឱ្យណាតូក្លាយជាភាគីនៃជម្លោះជាមួយរុស្ស៊ីនោះទេ ។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *