សហរដ្ឋអាម៉េរិក​ចង់​ឲ្យ​ប្រេង​រុស្ស៊ី​បន្ត​ហូរ​ចូល​ទីផ្សារ​ពិភពលោក ប៉ុន្តែ​រុស្ស៊ី​នឹង​ទទួល​បាន​ប្រាក់​ចំណេញដែល​មាន​កម្រិត​​ច្បាស់លាស់ទៅតាមការកំណត់របស់អាម៉េរិកតែប៉ុណ្ណោះ ។
Breaking News

សហរដ្ឋអាម៉េរិក​ចង់​ឲ្យ​ប្រេង​រុស្ស៊ី​បន្ត​ហូរ​ចូល​ទីផ្សារ​ពិភពលោក ប៉ុន្តែ​រុស្ស៊ី​នឹង​ទទួល​បាន​ប្រាក់​ចំណេញដែល​មាន​កម្រិត​​ច្បាស់លាស់ទៅតាមការកំណត់របស់អាម៉េរិកតែប៉ុណ្ណោះ ។

រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen កាលពីថ្ងៃអង្គារបាននិយាយថា សហរដ្ឋអាម៉េរិកកំពុងធ្វើការចរចា “សកម្មខ្លាំង” ជាមួយបណ្តាប្រទេសនៅអឺរ៉ុប ដើម្បីស្វែងរកមធ្យោបាយក្នុងការកំណត់បរិមាណប្រាក់ដែលនឹងហូរទៅកាន់ប្រទេសរុស្ស៊ីក្នុងការទូទាត់ថ្លៃប្រេង ។

Yellen ដោយទទួលស្គាល់ថា “វាស្ទើរតែមិនអាចទៅរួចទេ” សម្រាប់សហរដ្ឋអាម៉េរិកក្នុងការការពារខ្លួនពីវិបត្តិប្រេងពិភពលោក លោកស្រីបានប្រាប់គណៈកម្មាធិការហិរញ្ញវត្ថុព្រឹទ្ធសភាថា វាគឺជាយុទ្ធសាស្ត្រដែលយើងចង់បានដើម្បីអនុវត្តការកំណត់តម្លៃប្រេងរបស់រុស្ស៊ី ។ លោកស្រីបាននិយាយថា សហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តនៅតែធ្វើការតាមរយៈវិធីសាស្រ្តដ៏ល្អបំផុត ។

ប្រភព ៖

POLITICO

Leave a Reply

Your email address will not be published. Required fields are marked *