សហរដ្ឋអាម៉េរិកកំពុងព្យាយាមល្បួងឲ្យឥណ្ឌាធ្វើការកំណត់តម្លៃប្រេងរុស្ស៊ី!!
Breaking News

សហរដ្ឋអាម៉េរិកកំពុងព្យាយាមល្បួងឲ្យឥណ្ឌាធ្វើការកំណត់តម្លៃប្រេងរុស្ស៊ី!!

សហរដ្ឋអាម៉េរិកបានរៀបចំកិច្ចពិភាក្សា ដើម្បីបញ្ចុះបញ្ជូលប្រទេសឥណ្ឌាឲ្យកំណត់តម្លៃប្រេងរបស់រុស្ស៊ី ដែលទីក្រុងវ៉ាស៊ីនតោនចង់ណែនាំក្នុងគោលបំណងកំណត់ប្រាក់ចំណូលរបស់ទីក្រុងម៉ូស្គូ និងជំរុញឱ្យតម្លៃប្រេងឆៅពិភពលោកធ្លាក់ចុះ នេះបើតាមការចុះដោយសារព័ត៌មាន Reuters ។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិក Janet Yellen ដែលបច្ចុប្បន្នកំពុងធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ី បានប្រាប់ទីភ្នាក់ងារនេះថា លោកស្រីមានអារម្មណ៍វិជ្ជមានជាទូទៅចំពោះវិធានការដែលបានស្នើឡើង។

យោងតាមមន្ត្រីជាន់ខ្ពស់រតនាគារដែលបានដកស្រង់នៅក្នុងរបាយការណ៍ ឥណ្ឌាមិនបានសន្យាជាមួយសហរដ្ឋអាម៉េរិកអំពីការកំណត់តម្លៃប្រេងនោះទេ ប៉ុន្តែក៏មិនបានបង្ហាញថាគំនិតនេះមិនល្អនោះដែរ ។

អាម៉េរិក​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឥណ្ឌា និង​ចិន​ឱ្យ​ចូលរួម​ក្នុង​ការ​កំណត់​តម្លៃ​ប្រេង​រុស្ស៊ី ។ អ្នក​ជំនាញ​សង្ស័យ​ថា ប្រទេស​ទាំង​ពីរ​នឹង​យល់​ព្រម ព្រោះ​បច្ចុប្បន្ន​នេះ​ប្រទេសទាំង២កំពុងទិញ​ប្រេង​ឆៅ​រុស្ស៊ី​ក្នុង​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ច្រើន ។ ​

​យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិបានឱ្យដឹងថា ប្រាក់ចំណូលប្រេងរបស់រុស្ស៊ីបានកើនឡើងដល់ប្រហែល 20 ពាន់លានដុល្លារនៅក្នុងខែឧសភា ។ សហរដ្ឋ​អាម៉េរិក និង​សម្ពន្ធមិត្ត​ចង់​ដាក់​កម្រិត​ប្រាក់​ចំណូល​របស់​ក្រុង​ម៉ូស្គូ​ក្នុង​ការ​ប៉ុនប៉ង​បង្ខំ​រុស្ស៊ី​ឱ្យ​បោះបង់​ចោលនូវ​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយក្រែន ។

Leave a Reply

Your email address will not be published. Required fields are marked *