សហភាពអឺរ៉ុបថ្កោលទោសការបញ្ចូលទឹកដីអ៊ុយក្រែនចំនួន៤ទៅក្នុងសហព័ន្ធរុស្ស៊ី នឹងមិនទទួលស្គាល់ការធ្វើប្រជាមតិខុសច្បាប់នេះឡើយ
Breaking News

សហភាពអឺរ៉ុបថ្កោលទោសការបញ្ចូលទឹកដីអ៊ុយក្រែនចំនួន៤ទៅក្នុងសហព័ន្ធរុស្ស៊ី នឹងមិនទទួលស្គាល់ការធ្វើប្រជាមតិខុសច្បាប់នេះឡើយ

សហភាពអឺរ៉ុបបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួន​ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបញ្ចូលដោយប្រទេសរុស្ស៊ីនៃតំបន់ដែលខ្លួនកាន់កាប់នៅក្នុងអ៊ុយក្រែនដោយបន្ថែមថា ខ្លួននឹងមិនទទួលស្គាល់ការបោះឆ្នោតប្រជាមតិ “ខុសច្បាប់” ដែលធ្វើឡើងនៅទីនោះទេ ហើយនឹងរឹតបន្តឹងទណ្ឌកម្មរបស់ខ្លួនដើម្បីបង្កើនសម្ពាធលើទីក្រុងម៉ូស្គូ ។

ក្រុមប្រឹក្សាអឺរ៉ុប ដែលជាក្រុមប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង 27 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងនាមសមាជិកទាំងនោះថា ការបំផ្លាញដោយចេតនារបស់រុស្ស៊ីចំពោះសណ្តាប់ធ្នាប់អន្តរជាតិកំពុងធ្វើឱ្យសន្តិសុខពិភពលោកប្រឈមនឹងហានិភ័យ ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *