សមាជិកសភាអ៊ុយក្រែនម្នាក់ត្រូវបណ្ដេញចេញពីតំណែង បន្ទាប់ពីបានធ្វើដំណើរកម្សាន្តទៅប្រទេសថៃអំឡុងពេលដែលប្រទេសកំពុងរងការវាយប្រហារពីសំណាក់រុស្ស៊ី
Ukraine

សមាជិកសភាអ៊ុយក្រែនម្នាក់ត្រូវបណ្ដេញចេញពីតំណែង បន្ទាប់ពីបានធ្វើដំណើរកម្សាន្តទៅប្រទេសថៃអំឡុងពេលដែលប្រទេសកំពុងរងការវាយប្រហារពីសំណាក់រុស្ស៊ី

គណបក្សកាន់អំណាចរបស់អ៊ុយក្រែន បានបណ្តេញសមាជិកសភាម្នាក់ចេញពីក្រុមសមាជិកសភារបស់ខ្លួន បន្ទាប់ពីមានសេចក្តីរាយការណ៍ថាគាត់បានធ្វើដំណើរកម្សាន្តទៅប្រទេសថៃក្នុងអំឡុងពេលសង្រ្គាមជាមួយរុស្ស៊ីដែលបានបង្កឱ្យមានការរិះគន់ជាសាធារណៈ។

អ្នកនាំពាក្យគណបក្សលោក Yulia Paliychuk បាននិយាយកាលពីថ្ងៃសុក្រថាលោក Mykola Tyshchenko ត្រូវបានបណ្តេញចេញពីប្លុកបោះឆ្នោតនៃគណបក្ស Servant of the People បន្ទាប់ពីសេចក្តីប្រកាសមួយបានលេចចេញយ៉ាងខ្លីនៅលើគេហទំព័ររបស់ស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសថៃដោយនិយាយថា លោក Tyshchenko នឹងចូលជួបសមាជិកជនភៀសខ្លួនអ៊ុយក្រែននៅសណ្ឋាគារមួយក្នុងទីក្រុងបាងកក។

ចំណែកឯលោក Tyshchenko បាននិយាយនៅលើ Facebook ថា គាត់កំពុងធ្វើដំណើរអាជីវកម្មនៅអាស៊ីដោយមានការយល់ព្រមពីមេដឹកនាំគណបក្ស ដោយការធ្វើសកម្មភាពទាំងស្រុងនេះដើម្បីផលប្រយោជន៍របស់អ៊ុយក្រែនប៉ុន្តែ។ ប៉ុន្តែ ប្រធានសភាលោក Ruslan Stefanchuk បាននិយាយថា លោកមិនបានយល់ព្រមលើការធ្វើដំណើរបែបនេះទេ ។

Source: Bangkok Post

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *