វៀតណាម! អគ្គិភ័យខារ៉ាអូខេ ស្លាប់32នាក់ ភាគច្រើនស្លាប់ក្នុងបន្ទប់ទឹក
Breaking News

វៀតណាម! អគ្គិភ័យខារ៉ាអូខេ ស្លាប់32នាក់ ភាគច្រើនស្លាប់ក្នុងបន្ទប់ទឹក

កាសែតផ្លូវការរបស់វៀតណាម Cong an Nhan dan បានបញ្ជាក់ថា អគ្គិភ័យក្នុងហាងខារ៉ាអូខេក្នុងទីក្រុង Thuan’an កាលពីយប់ថ្ងៃអង្គារ ទី06 ខែកញ្ញា ឆ្នាំ2022 បានបណ្ដាលឱ្យមានមនុស្សស្លាប់កើនឡើងដល់32នាក់ ក្នុងនោះមានបុរសចំនួន17នាក់ និងស្ត្រីចំនួន15នាក់ ។

“មនុស្សជាច្រើនរត់តាមច្រកចេញ-ចូលសំខាន់របស់ហាងនោះ ដោយឡែកមានមនុស្សជាច្រើនផ្សេងទៀតមិនអាចទ្រាំទ្រនឹងកម្ដៅបាន ពួកគេបានលោតចុះពីជាន់ខាងលើ រហូតដៃជើងរបស់ពួកគេបានបាក់ថែមទៀតផង” នេះបើយោងតាមសម្ដីអ្នកនៅជិតនឹងកន្លែងកើតហេតុ ។

ចំពោះមូលហេតុក្នុងជំហានដំបូងនៃការឆេះនេះ មន្ត្រីមូលដ្ឋានបានធ្វើការសន្និដ្ឋានថា អាចបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ប៉ូលិសបាននិយាយបន្ថែមថា ហាងខារ៉ាអូខេនេះត្រូវបានត្រួតពិនិត្យតាមគោលការណ៍អគ្គិភ័យរួចជាស្រេចហើយនៅមុនពេលកើតហេតុ ។

Leave a Reply

Your email address will not be published. Required fields are marked *