វិមានក្រឹមឡាំងនិយាយថា តំបន់ Donbass, Kherson និង Zaporozhye នឹងក្លាយជាដែនអធិបតេយ្យភាពរបស់រុស្ស៊ី
Breaking News

វិមានក្រឹមឡាំងនិយាយថា តំបន់ Donbass, Kherson និង Zaporozhye នឹងក្លាយជាដែនអធិបតេយ្យភាពរបស់រុស្ស៊ី

វិមានក្រឹមឡាំងនិយាយថា តំបន់ Donbass, Kherson និង Zaporozhye នឹងក្លាយជាដែនអធិបតេយ្យភាពរបស់រុស្ស៊ី ហើយការវាយប្រហារលើតំបន់ទាំងនេះនឹងក្លាយជាវាយប្រហារដោយផ្ទាល់លើប្រទេសរុស្ស៊ី ។

លោក Dmitry Peskov បានបញ្ជាក់ថា ពិធីមួយនៅវិមានក្រឹមឡាំង ក្នុងរយៈពេលជាងពីរម៉ោងទៀតនេះនឹងឃើញតំបន់ទាំងបួនដែលត្រូវបានអនុញ្ញាតឲ្យចូលសហព័ន្ធរុស្ស៊ី ក្នុងព្រំដែននៃឆ្នាំ 2014 ។

អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា ការទាមទាររបស់ទីក្រុងម៉ូស្គូមិនបានផ្លាស់ប្តូរទេ ហើយប្រតិបត្តិការយោធាពិសេសនឹងនៅតែបន្ត ដោយសារទីក្រុងគៀវមិនមានឆន្ទៈក្នុងការចរចា។

លោក​ក៏​បាន​បញ្ជាក់​ថា រុស្ស៊ី​មិន​ចង់​ឃើញ​ការ​កើតឡើងនូវសង្រ្គាម​នុយក្លេអ៊ែរ​ទេ ។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *