លោក Trump មិនឆ្លើយតបទៅកាន់រដ្ឋអាជ្ញាទីក្រុងញូវយ៉ក ដោយអាង “សិទ្ធិជនស៊ីវិលដែលមានចែងចំនួន 5ចំណុច!!
Breaking News

លោក Trump មិនឆ្លើយតបទៅកាន់រដ្ឋអាជ្ញាទីក្រុងញូវយ៉ក ដោយអាង “សិទ្ធិជនស៊ីវិលដែលមានចែងចំនួន 5ចំណុច!!

លោក Trump មិនឆ្លើយតបទៅកាន់រដ្ឋអាជ្ញាទីក្រុងញូវយ៉ក ដោយអាងលើ “សិទ្ធិជនស៊ីវិល ដែលមានចែងចំនួន 5ចំណុចរបស់សហរដ្ឋអាម៉េរិក ក្នុងការមិនឆ្លើយតបទៅនឹងការចោទសួរ” បន្ទាប់ពីការវាយឆ្មក់របស់ស្ថាប័ន FBI រយៈពេលដល់ទៅ8ម៉ោង ក្នុងភូមិគ្រឹះ Maralago និងបានរឹបអូសឯកសារចំនួន 12ប្រអប់ ។

អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក Donald Trump បានមកដល់ការិយាល័យរដ្ឋអាជ្ញាទីក្រុងញូវយ៉ក ដើម្បីធ្វើការផ្តល់សក្ខីកម្មនៅព្រឹកថ្ងៃពុធ ទី10 ខែសីហា ដោយលោកបានប្រកាសប្រើប្រាស់សិទ្ធិស៊ីវិលរបស់ពលរដ្ឋអាម៉េរិក នៃវិសោធនកម្មច្បាប់ដែលមានចែងចំនួន 5ចំណុចសម្រាប់ការមិនឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធទៅនឹងពាក្យសម្បថ បន្ទាប់ពីក្រុមភ្នាក់ងារ FBI ចំនួន 40នាក់បានឆ្មក់ភូមិគ្រឹះ Malaragon ដល់ទៅ8ម៉ោងកាលពីថ្ងៃចន្ទ និងបានរឹបអូសយកឯកសារចំនួន 12ប្រអប់ចេញពីទីនោះ ពាក់ព័ន្ធទៅនឹងការសង្ស័យថា Trump បានលួចយកឯកសារពីសេតវិមានមកផ្ទះទុកជាវត្ថុអនុស្សាវរីយ៍បន្ទាប់ពីចាកចេញពីតំណែង ។

សារព័ត៌មាន AP បានរាយការណ៍នៅថ្ងៃពុធ ទី10 ខែសីហាថា អតីតប្រធានាធិបតីអាម៉េរិកលោក Donald J. Trump ជាមួយក្រុមអ្នកច្បាប់របស់លោក បានមកដល់ការិយាល័យរដ្ឋអាជ្ញាទីក្រុងញូវយ៉កភ្លាមៗមុនម៉ោង 9ព្រឹក (ម៉ោងក្នុងស្រុក) ជាមួយនឹងក្បួន Convoy ដោយធ្វើដំណើរចេញពី Trump Tower ។ សារព័ត៌មាន AP បានរាយការណ៍បន្ថែមថា លោក Trump បានគ្រវីដៃទៅកាន់អ្នកកាសែតដែលកំពុងរង់ចាំនៅខាងក្រៅការិយាល័យរដ្ឋអាជ្ញា ប៉ុន្តែគាត់មិនព្រមឆ្លើយតបទៅនឹងសំណួរអ្វីទាំងអស់ ។

Leave a Reply

Your email address will not be published. Required fields are marked *