​លោក ចូ បៃដិន បានច្រានចោលការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន
Ukraine War World

​លោក ចូ បៃដិន បានច្រានចោលការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន

ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិនបានច្រានចោលការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ទោះបីជាមានការអំពាវនាវជាថ្មីពីមន្ត្រីអ៊ុយក្រែនលើតម្រូវការការគាំទ្រផ្លូវអាកាសក៏ដោយ។ដោយ ការអត្ថាធិប្បាយនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំប្រទេសអាល្លឺម៉ង់ក៏បានច្រានចោលការបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែននោះដែរ។ នៅពេលដែលត្រូវបានសួរដោយអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថាតើសហរដ្ឋអាម៉េរិកនឹងផ្តល់យន្តហោះដែរឬទេ នៅពេលនោះ លោក បៃដិន បានឆ្លើយយ៉ាងសាមញ្ញវិញថា ទេ!​​ មិនអាចនោះទេ ។

គួរឱ្យដឹងដែរថា អ៊ុយក្រែនបាននិយាយថា ខ្លួនត្រូវការយន្តហោះដើម្បីគ្រប់គ្រងដែនអាកាសរបស់ខ្លួនក្នុងសង្គ្រាមដែលកំពុងបន្តជាមួយរុស្ស៊ីនេះ។ហើយយន្តហោះ F-16 Fighting Falcons ត្រូវបានចាត់ទុកថាជាយន្តហោះចម្បាំងដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ពិភពលោក ហើយត្រូវបានប្រើប្រាស់ដោយប្រទេសផ្សេងទៀតដូចជាបែលហ្ស៊ិក និងប៉ាគីស្ថានជាដើម។ ដោយគេបានរំពឹងថា ពួកវាអាចនឹងធ្វើឱ្យមានភាពប្រសើរឡើងដ៏សំខាន់មួយនៅលើយន្តហោះចម្បាំងសម័យសូវៀតដែលអ៊ុយក្រែនកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដែលត្រូវបានផលិតឡើងមុនពេលប្រទេសនេះប្រកាសឯករាជ្យពីសហភាពសូវៀតកាលពីជាង 30 ឆ្នាំមុនមកម្ល៉េះ។

ទោះជាយ៉ាងណាក៏ដោយ លោក បៃដិន បានច្រានចោលម្តងហើយម្តងទៀតនូវការអង្វររបស់អ៊ុយក្រែនចំពោះយន្តហោះទាំងនោះ ដោយជំនួសមកវិញដោយផ្តោតលើការផ្តល់ជំនួយផ្នែកយោធានៅក្នុងតំបន់ផ្សេងទៀត។ហើយ សហរដ្ឋអាម៉េរិកបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងផ្គត់ផ្គង់ដល់ទីក្រុង គៀវ ជាមួយនឹងរថក្រោះ Abrams ចំនួន ៣១គ្រឿង ដោយចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ក៏បានសន្យាគាំទ្រដូចគ្នានេះដែរ។

Source : BBC

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *