លោក Boris Johnson ថ្លែងបញ្ចប់តំណែងជាមេដឹកនាំចក្រភពអង់គ្លេស និងសុំឱ្យគ្រប់ភាគីឯកភាពគ្នា
Breaking News

លោក Boris Johnson ថ្លែងបញ្ចប់តំណែងជាមេដឹកនាំចក្រភពអង់គ្លេស និងសុំឱ្យគ្រប់ភាគីឯកភាពគ្នា

នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសគឺលោក Boris Johnson បានថ្លែងនៅមុខផ្ទះនាយករដ្ឋមន្ត្រី (ផ្ទះលេខ10 Downing Street ក្នុងទីក្រុងឡុងដ៍) បញ្ចប់តំណែងជាមេដឹកនាំរដ្ឋាភិបាលចក្រភពអង់គ្លេស និងបានថ្លែងអំណរគុណចំពោះការគាំទ្រ និងរាល់កិច្ចសហប្រតិបត្តិការពីគ្រប់វិស័យក្នុងរយៈពេលកន្លងមក ជាពិសេសចំពោះប្រជាពលរដ្ឋដែលបានទុកចិត្តគាត់ឲ្យធ្វើជាអ្នកបម្រើ និងថែមទាំងបានថ្លែងទទូចឱ្យមានឯកភាពក្នុងបក្សអភិរក្សរបស់ចក្រភពអង់គ្លេសមួយនេះផងដែរ ។​ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

លោក Boris Johnson បានក្លាយជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសចាប់តាំងពីខែកក្កដា ឆ្នាំ2019 បានប្រកាសលាលែងពីតំណែងកាលពីដើមខែកក្កដា ឆ្នាំ2022 បន្ទាប់ពីរដ្ឋមន្ត្រី និងមន្ត្រីក្នុងរដ្ឋាភិបាលបានលាលែងពីតំណែងព្រមគ្នាជាង50នាក់ ដោយអ្នកទាំងនោះបានផ្តល់ហេតុផលដូចគ្នាថា លោក Johnson មិនអាចបំពេញភារកិច្ចក្នុងជួររដ្ឋាភិបាលបានទៀតនោះទេ ជុំវិញរឿងអាស្រូវជាច្រើន រួមទាំងករណីផ្ទៃក្នុងបក្ស និងការដែលលោកពុំអាចមានលទ្ធភាពស្តារទំនុកចិត្តពីគ្រប់ភាគីបាន ។

Leave a Reply

Your email address will not be published. Required fields are marked *