លោក Blinken សង្ឃឹមថា ចិននឹងមិនបង្កវិបត្តិក្នុងតំបន់នោះឡើយ បន្ទាប់ពីខ្លួនបានបាញ់សាកល្បងគ្រាប់មីស៊ីលកាលពីម្សិលមិញ!!
Breaking News

លោក Blinken សង្ឃឹមថា ចិននឹងមិនបង្កវិបត្តិក្នុងតំបន់នោះឡើយ បន្ទាប់ពីខ្លួនបានបាញ់សាកល្បងគ្រាប់មីស៊ីលកាលពីម្សិលមិញ!!

រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Anthony Blinken បាននិយាយថា លោកសង្ឃឹមដោយមុតមាំថា ប្រទេសចិននឹងមិនបង្កើតឲ្យមានវិបត្តិ ឬព្យាយាមបង្កើនសកម្មភាពយោធារបស់ខ្លួននោះឡើយ ការលើកឡើងនេះគឺនៅបន្ទាប់ពីចិនបានបាញ់សាកល្បងមីស៊ីលចូលក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ ដែលជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាម៉េរិក នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN ។

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាម៉េរិក ដែលបានប្រារព្ធធ្វើឡើងនៅក្នុងប្រទេសកម្ពុជាលោក Blinken បានមានប្រសាសន៍ថា “ប្រទេសជាច្រើននៅជុំវិញពិភពលោកជឿជាក់ថា ការកើនឡើងនូវអំពើហិង្សា គឺមិនបានផ្តល់ផលប្រយោជន៍ដល់ភាគីណាមួយឡើយ ហើយវាអាចនឹងបង្កឲ្យមានផលវិបាកដោយអចេតនា ដែលគ្មានបានប្រយោជន៍សម្រាប់នរណាម្នាក់ រួមទាំងប្រទេសសមាជិកអាស៊ាន និងចិនខ្លួនឯងផ្ទាល់ផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *