លោក ហ្សេលេនស្គី ព្រមានទៅកាន់ទាហានរុស្ស៊ីដែលកំពុងកាន់កាប់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ថា ពួកគេនឹងក្លាយជាគោលដៅវាយប្រហាររបស់ទាហានអ៊ុយក្រែន!!
Breaking News

លោក ហ្សេលេនស្គី ព្រមានទៅកាន់ទាហានរុស្ស៊ីដែលកំពុងកាន់កាប់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ថា ពួកគេនឹងក្លាយជាគោលដៅវាយប្រហាររបស់ទាហានអ៊ុយក្រែន!!

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា កងទ័ពរបស់គាត់កំពុងកំណត់គោលដៅទាហានរុស្ស៊ីដែលកំពុងកាន់កាប់រោងចក្រថាមពលនុយក្លេអ៊ែរនៅភាគខាងត្បូងនៃប្រទេស នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ។

រុស្សី និងអ៊ុយក្រែនបានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញឧប្បត្តិហេតុថ្មីៗជាច្រើននៃការបាញ់ផ្លោងនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ខណៈទាហានរុស្ស៊ីបានដណ្តើមយករោងចក្រនេះតាំងពីសង្រ្គាមចាប់ផ្ដើមដំបូង ។

លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីល្ងាចថ្ងៃសៅរ៍ថា “ទាហានរុស្ស៊ីគ្រប់រូបដែលបាញ់ផ្លោងដាក់រោងចក្រ ឬ​ប្រើប្រាស់រោងចក្រនេះដើម្បីធ្វើជាជម្រក ត្រូវតែយល់ថាគាត់ក្លាយជាគោលដៅពិសេសសម្រាប់ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់យើង សម្រាប់ប្រតិបត្តិការពិសេសរបស់យើង សម្រាប់កងទ័ពរបស់យើង” ។ .

លោក​ ហ្សេលេនស្គី ដែល​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បាន​ចោទ​ម្តង​ហើយ​ម្តង​ទៀត​ថា ​រុស្ស៊ី​កំពុង​ប្រើ​រោងចក្រ​នេះ​ជា​ទម្រង់​នៃ​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិរបស់អ៊ុយក្រែនមុននេះ បានព្រមានអំពី “ការបង្កហេតុ” ថ្មីរបស់រុស្ស៊ីនៅជុំវិញរោងចក្រ ខណៈដែលអភិបាលក្រុងដែលត្រូវបាននិរទេសខ្លួនជាកន្លែងដែលរោងចក្រមានទីតាំងនៅបាននិយាយថា រោងចក្រនេះបានស្ថិតក្រោមការបាញ់ផ្លោងរបស់រុស្ស៊ីជាថ្មី

Leave a Reply

Your email address will not be published. Required fields are marked *