លោក ហ្សេលេនស្គី ប្តូរមេបញ្ជាការកងកម្លាំងថ្មីក្នុងពេលផ្ទុះសង្គ្រាមដោយមិនប្រាប់មូលហេតុ
Breaking News

លោក ហ្សេលេនស្គី ប្តូរមេបញ្ជាការកងកម្លាំងថ្មីក្នុងពេលផ្ទុះសង្គ្រាមដោយមិនប្រាប់មូលហេតុ

លោក Ihor Tantsyura មេបញ្ជាការកងកម្លាំងការពារទឹកដីថ្មី ដែលលោកប្រធានាធិបតី Volodymyr Zelenskyy តែងតាំងជំនួសលោក Yuriy Halushkin!!

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានផ្ទេរតំណែងមេបញ្ជាការកងកម្លាំងការពារទឹកដីរបស់ខ្លួនដែលបានចំណាយពេលជិតបីខែនៅក្នុងសង្រ្គាមជាមួយនឹងរុស្ស៊ីដោយមិនបានប្រាប់អំពីហេតុផល ។ ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតី Zelenskyy បានតែងតាំងឧត្តមសេនីយឯក Ihor Tantsyura ឱ្យចូលកាន់តំណែងបន្តពីលោក Yuriy Halushkin ដែលជាមេបញ្ជាការកងកម្លាំងដែលកំពុងជួយកងទ័ពអ៊ុយក្រែនការពារប្រទេសបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីកាលពីថ្ងៃទី 24 កុម្ភៈ មកទល់នឹងពេលនេះ ។ 

Leave a Reply

Your email address will not be published. Required fields are marked *