លោក ហ្សេលេនស្គី និយាយ​ថា អ៊ុយក្រែន​រំដោះបានទីតាំងចំនួន​បី​នៅ​ភាគ​ខាង​ត្បូង ភាគ​ខាង​កើត ពីការគ្រប់គ្រងរបស់រុស្ស៊ី
Breaking News

លោក ហ្សេលេនស្គី និយាយ​ថា អ៊ុយក្រែន​រំដោះបានទីតាំងចំនួន​បី​នៅ​ភាគ​ខាង​ត្បូង ភាគ​ខាង​កើត ពីការគ្រប់គ្រងរបស់រុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យបានកត់សម្គាល់ពីវឌ្ឍនភាពក្នុងការវាយលុករបស់អ៊ុយក្រែនដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន ដោយអរគុណកងកម្លាំងរបស់គាត់សម្រាប់ការរំដោះបានមកវិញនូវទីតាំងចំនួនពីរនៅភាគខាងត្បូង មួយទីតាំងទៀតនៅភាគខាងកើត នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។ ​

គាត់មិនបានបញ្ជាក់ឲ្យច្បាស់ថាទឹកដីនៅឯណាទេ ហើយក៏មិនបានផ្តល់ពេលវេលាដែរ តែគាត់បាននិយាយថាគាត់បានទទួលដំណឹងល្អ ​ពីមេបញ្ជាការយោធា និងជាប្រធានផ្នែកចារកម្មរបស់គាត់ ។

នៅក្នុងវីដេអូសន្ទរកថាពេលយប់របស់គាត់លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់កងកម្លាំងរបស់គាត់សម្រាប់ការរំដោះទីតាំងក្នុងតំបន់ Donetsk ភាគខាងកើត និងការចាប់យក​តំបន់ភាគខាងកើតក្នុងទិសដៅ Lysychansk-Siversk និងការរំដោះទីតាំងនៅភាគខាងត្បូងចំនួនពីរ ។

លោក Kyrylo Tymoshenko អនុប្រធានការិយាល័យប្រធានាធិបតី កាលពីថ្ងៃអាទិត្យមុននេះ បានបង្ហោះរូបភាពទាហានលើកទង់ជាតិអ៊ុយក្រែន លើភូមិមួយ ដែលគាត់និយាយថា ស្ថិតនៅក្នុងតំបន់ភាគខាងត្បូង ដែលជាចំណុចសំខាន់ នៃ​ការវាយលុករបស់អ៊ុយក្រែន ។

Leave a Reply

Your email address will not be published. Required fields are marked *