លោក ហ្សេលេនស្គី និយាយ​ថា សង្គ្រាម​នឹង​មិន​អាចបំបែកបំបាក់បាន​អ៊ុយក្រែន​ទេ​ ហើយអ៊ុយក្រែននឹងឈ្នះសង្រ្គាមនេះ!!
Breaking News

លោក ហ្សេលេនស្គី និយាយ​ថា សង្គ្រាម​នឹង​មិន​អាចបំបែកបំបាក់បាន​អ៊ុយក្រែន​ទេ​ ហើយអ៊ុយក្រែននឹងឈ្នះសង្រ្គាមនេះ!!

នៅពេលដែលសង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែនឈានដល់រយៈពេលប្រាំខែពេញក្នុងថ្ងៃនេះ ប្រធានាធិបតី ហ្សេលេនស្គី បាននិយាយថា លោកមានទំនុកចិត្តថា ប្រទេសរបស់លោកនឹងឈ្នះសង្រ្គាមប្រឆាំងនឹងពួកឈ្លានពាន ។

លោក ហ្សេលេនស្គី បាននិយាយនៅលើ Telegram ថា “សង្រ្គាមនេះមិនបានធ្វើឱ្យអ៊ុយក្រែនបែកបាក់គ្នាទេ ហើយអ៊ុយក្រែនក៏នឹងមិនបែកបាក់គ្នាដែរ ” ។

“យើងនឹងមិនចុះចាញ់ឡើយ ។ យើងនឹងការពារអ្វីដែលជារបស់យើង។ យើង​នឹង​ទទួល​ជ័យ​ជម្នះ!” លោក​បន្ត​ដោយ​បន្ថែម​ថា ជីវិត​របស់លោកនឹងនៅ​តែ​បន្ត​ក្នុង​ប្រទេស​របស់​លោក ទោះ​បី​មាន​ការ​ប្រយុទ្ធ​គ្នា​ក៏​ដោយ។

លោក​ ហ្សេលេនស្គី ក៏មិនភ្លេចអំពាវនាវម្តងហើយម្ដងទៀតឱ្យសហរដ្ឋអាម៉េរិក និងប្រទេសសមាជិកណាតូផ្សេងទៀត ផ្គត់ផ្គង់អាវុធធុនធ្ងន់ ដើម្បីបញ្ឈប់ការរុលទៅមុខរបស់រុស្ស៊ី និងដណ្ដើមយកទឹកដីដែលបាត់បង់ត្រឡប់មកវិញ ​។

ប្រភព ៖ Al Jazeera  

Leave a Reply

Your email address will not be published. Required fields are marked *