លោក ស៊ី ជីនពីង នឹងជួបជាមួយលោក  វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីវិបត្តិដ៏ក្តៅគគុក អ៊ុយក្រែន និងតៃវ៉ាន់
Breaking News

លោក ស៊ី ជីនពីង នឹងជួបជាមួយលោក  វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីវិបត្តិដ៏ក្តៅគគុក អ៊ុយក្រែន និងតៃវ៉ាន់

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចនៅក្រៅប្រទេស នៅថ្ងៃនេះ (14 កញ្ញា 2022) ដែលជាដំណើរចេញទៅក្រៅប្រទេសដំបូងបង្អស់របស់លោក រាប់ចាប់តាំងពីការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ-19 នៅដើមឆ្នាំ2020 ដើម្បីធ្វើជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ។

លោក ស៊ី ជីនពីង នឹងចាប់ផ្តើមការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេស កាហ្សាក់ស្ថាន មុនពេលលោក ចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Samarkand ប្រទេស Uzbekistan ចាប់ពីថ្ងៃទី 15-16 ខែកញ្ញា ជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសក្នុងតំបន់នៅអាស៊ីកណ្តាល ក្នុងនោះរួមមានរុស្ស៊ី អ៊ីរ៉ង់ ឥណ្ឌា និងប៉ាគីស្ថាន ក៏បានចូលរួមកិច្ចប្រជុំនេះផងដែរ ។

ជំនួបរវាងអ្នកទាំងពីរ នឹងផ្តល់ឱកាសឱ្យលោក ស៊ី ជីនពីង បានបង្ហាញអំពីឥទ្ធិពលរបស់ចិន ខណៈពេលដែលលោក ពូទីន ក៏អាចបង្ហាញជាអន្តរជាតិនូវជំហររបស់រុស្ស៊ីចំពោះអាស៊ី ។ ទន្ទឹមនឹងនេះដែរ មេដឹកនាំទាំងពីរក៏បានបង្ហាញជំហរប្រឆាំងទៅនឹងឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក និងអាកប្បកិរិយារបស់ប្រទេសលោកខាងលិច សម្រាប់ការព្យាយាមដាក់ទណ្ឌកម្មរុស្ស៊ី ចំពោះសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ដែលរដ្ឋាភិបាលរបស់វិមានក្រឹមឡាំងហៅថា ‘ជាប្រតិបត្តិការពិសេសយោធា’ របស់ខ្លួន ។

Leave a Reply

Your email address will not be published. Required fields are marked *