លោក វ៉ូឡូឌីមៀរ ហ្សេលេស្គី បាននិយាយថា លោកចង់ធ្វើការជួបចរចាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បីឲ្យគាត់ជួយបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន!!
Breaking News

លោក វ៉ូឡូឌីមៀរ ហ្សេលេស្គី បាននិយាយថា លោកចង់ធ្វើការជួបចរចាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បីឲ្យគាត់ជួយបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន!!

“ខ្ញុំចង់និយាយដោយផ្ទាល់ថា ខ្ញុំបានសន្ទនាជាមួយប្រធានាធិបតី ស៊ី ជីនពីង ដែលកាលពីមួយឆ្នាំមុន ប៉ុន្តែចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានទ្រង់ទ្រាយធំនៅថ្ងៃទី 24 ខែកុម្ភៈ យើងបានស្នើសុំការសន្ទនាជាផ្លូវការជាមួយសមភាគីចិនរបស់យើង ប៉ុន្តែយើងមិនទាន់មានការសន្ទនាណាមួយជាមួយប្រទេសចិនឡើយ នេះបើតាមការចេញផ្សាយដោយកាសែត South China Morning Post ។

ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី 24 ខែកុម្ភៈ។ ប្រទេសលោកខាងលិចជាច្រើន និងសម្ពន្ធមិត្តរបស់ពួកគេមួយចំនួនបានថ្កោលទោសទង្វើនេះ ដោយហៅវាថាជាការឈ្លានពាន ក៏ដូចជាការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ។

ក្នុងពេលជាមួយគ្នានេះ ចិនក៏ដូចប្រទេសអាស៊ី អាហ្រ្វិក និងអាម៉េរិកឡាទីនជាច្រើនទៀតដែរ បានបដិសេធមិនចូលរួមក្នុងការដាក់ទណ្ឌកម្មនេះ ។ ជាងនេះទៅទៀត រុស្ស៊ីបានបង្កើនការនាំចេញប្រេងរបស់ខ្លួនទៅកាន់ប្រទេសចិនយ៉ាងខ្លាំងចាប់តាំងពីថ្ងៃទី 24 ខែកុម្ភៈ ។

Leave a Reply

Your email address will not be published. Required fields are marked *