លោក ពូទីន ហៅទីក្រុងគៀវឲ្យត្រឡប់ចូលទៅកាន់តុចរចាវិញ
Breaking News

លោក ពូទីន ហៅទីក្រុងគៀវឲ្យត្រឡប់ចូលទៅកាន់តុចរចាវិញ

ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាជាមួយទីក្រុងគៀវ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយ​ថ្ងៃសុក្រនេះក្នុងពិធីចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការដាក់បញ្ចូលសាធារណរដ្ឋប្រជាមានិត Lugansk និង Donetsk ក៏ដូចជាតំបន់ Kherson និង Zaporozhye ដែលបានប្រកាសឯករាជ្យពីអ៊ុយក្រែន ចូលទៅក្នុងប្រទេសរុស្ស៊ី។

លោកបាននិយាយថា “យើងអំពាវនាវឱ្យរបបទីក្រុងគៀវ បញ្ឈប់អំពើអរិភាពទាំងអស់ បញ្ឈប់សង្រ្គាមដែលអ៊ុយក្រែនបានចាប់ផ្តើមឡើង​ក្នុងឆ្នាំ 2014 ហើយត្រលប់ទៅតុចរចាវិញ” ប៉ុន្តែលោកបានបន្ថែមថា ទីក្រុងម៉ូស្គូនឹងមិន ​ទៅចោលទឹកដីដែលចង់ក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ីនោះទេ ។

​ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *