លោក ពូទីន នឹងធ្វើការបញ្ចូលទឹកដីអ៊ុយក្រែនចំនួន៤ ទៅក្នុងសហព័ន្ធរុស្ស៊ីនៅថ្ងៃសុក្រស្អែកនេះ
Breaking News

លោក ពូទីន នឹងធ្វើការបញ្ចូលទឹកដីអ៊ុយក្រែនចំនួន៤ ទៅក្នុងសហព័ន្ធរុស្ស៊ីនៅថ្ងៃសុក្រស្អែកនេះ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃសុក្រនេះ នឹងចាប់ផ្តើមដាក់បញ្ចូលជាផ្លូវការនូវ 15% នៃទឹកដីអ៊ុយក្រែន ដោយធ្វើជាអធិបតីក្នុងពិធីមួយនៅវិមានក្រឹមឡាំង ដើម្បីប្រកាសតំបន់អ៊ុយក្រែនចំនួនបួនជាផ្នែកនៃប្រទេសរុស្ស៊ី ។

អ្នកនាំពាក្យរបស់លោក ពូទីន លោក Dmitry Peskov បាននិយាយថា ពិធីនេះនឹងប្រព្រឹត្តទៅនៅម៉ោង ៣ រសៀល។ (៧យប់ម៉ោងនៅកម្ពុជា) នៅថ្ងៃសុក្រនៅក្នុងសាល St George’s (Georgievsky) នៃវិមាន Grand Kremlin ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបញ្ជូលទឹកដីថ្មីចូលទៅក្នុងសហព័ន្ធរុស្ស៊ី ។

លោក Peskov បាននិយាយថា កិច្ចព្រមព្រៀងនឹងត្រូវបានចុះហត្ថលេខាជាមួយដែនដីទាំងបួនដែលបានធ្វើប្រជាមតិ ​។

អ៊ុយក្រែន និងលោកខាងលិចបានច្រានចោលការបោះឆ្នោតដែលបានរៀបចំយ៉ាងប្រញាប់ប្រញាល់ ដែលធ្វើឡើងនៅតំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson ដែលកាន់កាប់បានប្រាំពីរខែបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីថា ជាការបោះឆ្នោតបោកប្រាស់ និងខុសច្បាប់ ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *