លោក ពូទីន និយាយថា គ្មានបញ្ហាទេសម្រាប់រុស្ស៊ី ប្រសិនបើហ្វាំងឡង់ និងស៊ុយអែតចូលរួមជាមួយណាតូ ។
Breaking News

លោក ពូទីន និយាយថា គ្មានបញ្ហាទេសម្រាប់រុស្ស៊ី ប្រសិនបើហ្វាំងឡង់ និងស៊ុយអែតចូលរួមជាមួយណាតូ ។

លោក ពូទីន ​ និយាយថា គ្មានបញ្ហាទេសម្រាប់រុស្ស៊ី ប្រសិនបើហ្វាំងឡង់ និងស៊ុយអែតចូលរួមជាមួយណាតូ ព្រោះប្រទេសទាំង២នេះមិនមានបញ្ហាជាមួយយើង ដូចយើងមានជាមួយអ៊ុយក្រែនទេ ។ ពួកយើងមិនមានការខ្វែងគំនិតគ្នាលើបញ្ហាទឹកដីដូច ដែលយើងមានជាមួយអ៊ុយក្រែនទេ ។  

ប្រសិនបើហ្វាំងឡង់ និងស៊ុយអែតចង់ចូលរួមជាមួយណាតូ ពួកគេអាចចូលរួមបាន ។ នោះអាស្រ័យលើពួកគេ។ ពួកគេអាចចូលរួមអ្វីក៏បានតាមដែលពួកគេចង់បាន” ។

លោកពូទីនបានបន្តនិយាយថា “ប្រសិនបើសម្ពន្ធភាពយោធា និងហេដ្ឋារចនាសម្ព័ន្ធយោធាត្រូវបានដាក់ពង្រាយនៅទីនោះ យើងនឹងមានកាតព្វកិច្ចឆ្លើយតបប្រកបដោយភាពស៊ីមេទ្រីគ្នា និងបង្កើនការគំរាមកំហែងដូចគ្នាសម្រាប់ដែនដីទាំងនោះ ដែលបានធ្វើការគំរាមកំហែង​ចំពោះយើង”។

ប្រភព ៖ AFP

Leave a Reply

Your email address will not be published. Required fields are marked *