លោក ពូទីន ធ្វើដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់តំបន់នានាដែលកងទ័ពរុស្ស៊ីដណ្ដើមបានពីអ៊ុយក្រែនរួមទាំងតំបន់ដុនបាសផងដែរ
War World

លោក ពូទីន ធ្វើដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់តំបន់នានាដែលកងទ័ពរុស្ស៊ីដណ្ដើមបានពីអ៊ុយក្រែនរួមទាំងតំបន់ដុនបាសផងដែរ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោកប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅថ្ងៃចុងសប្តាហ៍នេះទៅកាន់កំពង់ផែ Mariupol ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ដែលនេះជាការធ្វើដំណើរលើកដំបូងរបស់មេវិមានក្រឹមឡាំងទៅកាន់ទឹកដីដែលកាន់កាប់ដោយរុស្ស៊ីនៃតំបន់ Donbas របស់អ៊ុយក្រែនចាប់តាំងពីជម្លោះបានចាប់ផ្តើម ។

ដំណើរទស្សនកិច្ចនេះបានកើតឡើងបន្ទាប់ពីលោក ពូទីនបានធ្វើដំណើរទៅកាន់តំបន់គ្រីមៀរកាលពីថ្ងៃសៅរ៍ក្នុងដំណើរទស្សនកិច្ចដោយមិនប្រកាសទុក្ខជាមុនមួយដើម្បីប្រារព្ធខួបលើកទីប្រាំបួននៃការបញ្ចូលឧបទ្វីបនេះរបស់រុស្ស៊ីពីអ៊ុយក្រែនហើយត្រឹមតែពីរថ្ងៃបន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនមេដឹកនាំរុស្ស៊ី ។

លោក ពូទីន មិនទាន់ធ្វើអត្ថាធិប្បាយជាសាធារណៈលើដីការបស់ ICC នៅឡើយទេ ប៉ុន្តែការធ្វើដំណើររបស់លោកចូលទៅក្នុងទឹកដីអ៊ុយក្រែនដែលត្រូវបានដណ្ដើមដោយរុស្ស៊ីត្រូវបានអ្នកសង្កេតការណ៍មួយចំនួនមើលឃើញថាជាទង្វើនៃការផ្គើនទៅនឹងដីការបស់ ICC ។

ទីក្រុងកំពង់ផែ Mariupol បានធ្លាក់ទៅក្នុងនៃរុស្ស៊ីក្នុងខែឧសភា បន្ទាប់ពីសមរភូមិដ៏យូរបំផុត និងបង្ហូរឈាមបំផុតមួយក្នុងសង្គ្រាម ដែលនេះជាជ័យជម្នះដ៏សំខាន់លើកដំបូងរបស់រុស្ស៊ី បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយកទីក្រុងគៀវ ហើយបានផ្តោតលើភាគអាគ្នេយ៍អ៊ុយក្រែនជំនួសវិញ។

លោកពូទីនបានហោះហើរតាមឧទ្ធម្ភាគចក្រទៅកាន់ទីក្រុង Mariupol សម្រាប់ដំណើរទស្សនកិច្ចការងារ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ដោយដកស្រង់ពីវិមានក្រឹមឡាំង ។ គាត់បានធ្វើដំណើរជុំវិញស្រុកមួយចំនួននៃទីក្រុងនេះ ដោយឈប់និយាយជាមួយអ្នកស្រុក។

វាគឺជាតំបន់ជិតជួរមុខបំផុតដែលលោកពូទីនបានធ្វើដំណើរទៅចាប់តាំងពីសង្គ្រាមដែលបានចាប់ផ្តើមអស់រយៈពេលមួយឆ្នាំមក ។

ប្រភព ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *