លោក បៃដិន ប្រកាសផ្ដល់ជំនួយយោធាចំនួន 3 ពាន់លានដុល្លារជាកាដូថ្ងៃបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែន
Breaking News

លោក បៃដិន ប្រកាសផ្ដល់ជំនួយយោធាចំនួន 3 ពាន់លានដុល្លារជាកាដូថ្ងៃបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែន

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក បៃដិន  បានអបអរទិវាឯករាជ្យរបស់អ៊ុយក្រែននៅថ្ងៃពុធនេះជាមួយនឹងកញ្ចប់ជំនួយសន្តិសុខថ្មីប្រហែល 3 ពាន់លានដុល្លារជាជំនួយយោធាសម្រាប់ទីក្រុងគៀវក្នុងសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ី នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

វាគឺជាការគាំទ្រដ៏ធំបំផុតតែមួយគត់សម្រាប់ទីក្រុងគៀវ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីកាលពីប្រាំមួយខែមុន ហើយវាបានកើតឡើងនៅពេលដែលមន្ត្រីសហរដ្ឋអាម៉េរិកបានព្រមានថាប្រទេសរុស្ស៊ីហាក់ដូចជាគ្រោងនឹងចាប់ផ្តើមការវាយប្រហារថ្មីៗប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកន្លែងរដ្ឋាភិបាលរបស់អ៊ុយក្រែននៅប៉ុន្មានថ្ងៃខាងមុខនេះ ។

លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ប្រកាសផ្ដល់កញ្ចប់ជំនួយយោធានេះថា “សហរដ្ឋអាម៉េរិកប្តេជ្ញាគាំទ្រប្រជាជនអ៊ុយក្រែន នៅពេលដែលពួកគេបន្តការប្រយុទ្ធដើម្បីការពារអធិបតេយ្យភាពរបស់ពួកគេ” ។

សរុបមក សហរដ្ឋអាម៉េរិកបានសន្យាផ្តល់ជំនួយផ្នែកសន្តិសុខប្រមាណ 10.6 ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីការលុកលុយរបស់យោធារុស្ស៊ី ។

Leave a Reply

Your email address will not be published. Required fields are marked *