លោក បៃដិន និយាយថា លោកព្រួយបារម្ភអំពីសមយុទ្ធយោធាដ៏ធំរបស់ចិនជុំវិញកោះតៃវ៉ាន់ ប៉ុន្តែលោកជឿជាក់ថា ចិននឹងមិនធ្វើអ្វីឲ្យលើសពីនេះនោះទេ!!
Breaking News

លោក បៃដិន និយាយថា លោកព្រួយបារម្ភអំពីសមយុទ្ធយោធាដ៏ធំរបស់ចិនជុំវិញកោះតៃវ៉ាន់ ប៉ុន្តែលោកជឿជាក់ថា ចិននឹងមិនធ្វើអ្វីឲ្យលើសពីនេះនោះទេ!!

ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃដិន បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមុនពេលចាកចេញទៅកាន់រដ្ឋ Kentucky នៅថ្ងៃអង្គារនេះ ដោយលោកបានពិពណ៌នាអំពីភាពតានតឹងរវាងតៃវ៉ាន់ ជាមួយនឹងចិន ដោយលោកមានការព្រួយបារម្ភអំពីជំហររបស់ចិនចំពោះសមយុទ្ធយោធាដ៏ធំរបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអ្នកតំណាងរាស្រ្ដអាម៉េរិកលោកស្រី Nancy Pelosi ធ្វើទស្សនកិច្ចកោះតៃវ៉ាន់ ប៉ុន្តែលោកជឿជាក់ថា ចិននឹងមិនធ្វើអ្វីឲ្យលើសពីនេះនោះទេ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

លោក បៃដិន និយាយថា “ខ្ញុំមិនខ្វល់ តែខ្ញុំបារម្ភដែលចិនកំពុងធ្វើការវិវត្តន៍ដូចដែលខ្លួនបានធ្វើកាលពីពេលថ្មីៗនេះ តែខ្ញុំមិនគិតថាពួកគេនឹងធ្វើអ្វីឲ្យលើសពីនេះនោះឡើយ” ។

Leave a Reply

Your email address will not be published. Required fields are marked *