សហរដ្ឋអាម៉េរិកបានអនុម័តច្បាប់មួយ ដើម្បីគាំទ្រដល់ឧស្សាហកម្មផលិត និងការស្រាវជ្រាវបន្ទះឈីបក្នុងប្រទេស ដោយខ្លួនបានសង្ឃឹមថា នឹងទទួលបានចំណែកទីផ្សារ និងបង្កើនការប្រកួតប្រជែងជាមួយនឹងប្រទេសចិន នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។
ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ CHIPS Acts កាលពីម្សិលមិញថ្ងៃទី 09 ខែសីហា ឆ្នាំ2022 ច្បាប់នេះមានបំណងជំរុញការប្រកួតប្រជែងរបស់សហរដ្ឋអាម៉េរិកនៅក្នុងឧស្សាហកម្ម semiconductor ដែលពិភពលោកបានប្រឈមមុខទៅនឹងបញ្ហាកង្វះខាតបន្ទះឈីបអស់មួយរយៈកន្លងមកនេះ ។
ច្បាប់នេះនឹងបែងចែកថវិកាចំនួន 52700លានដុល្លារ ជាការលើកស្ទួយដល់ការផលិត និងការស្រាវជ្រាវបច្ចេកវិទ្យាបន្ទះឈីបនៅក្នុងសហរដ្ឋអាម៉េរិក ។