លោក ចូ បៃដិន គ្រោងកំណត់ការនាំចេញបន្ទះឈីប និងឧបករណ៍ផលិតក្នុងវិស័យ semiconductorsទៅកាន់ប្រទេសចិន
Breaking News

លោក ចូ បៃដិន គ្រោងកំណត់ការនាំចេញបន្ទះឈីប និងឧបករណ៍ផលិតក្នុងវិស័យ semiconductorsទៅកាន់ប្រទេសចិន

រដ្ឋាភិបាលសហរដ្ឋអាម៉េរិកដែលដឹកនាំដោយប្រធានាធិបតី ចូ បៃដិន គ្រោងកំណត់ការនាំចេញបន្ទះឈីប និងឧបករណ៍ផលិតក្នុងវិស័យ semiconductors ប្រើប្រាស់សម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ទៅកាន់ប្រទេសចិន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។​

ប្រភពបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មអាម៉េរិកមានគោលបំណងបង្កើតនូវច្បាប់ថ្មី ផ្អែកលើការរឹតបន្តឹងផ្សេងៗ ជាមួយនឹងក្រុមហ៊ុនអាម៉េរិកចំនួន3គឺ KLA Corp, Lam Research Corp និង Applied Materials, Inc.

ខ្លឹមសារនៃលិខិតដែលក្រុមហ៊ុនទាំង3ទទួលបាន ចែងថារដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានហាមឃាត់ក្រុមហ៊ុននានាពីការនាំចេញឧបករណ៍ផលិតបន្ទះឈីបទៅកាន់រោងចក្រចិន ដែលផលិតគ្រឿងអេឡិចត្រូនិកទំនើបបំផុតកម្រិតក្រោម 14 nanometers ហើយរាល់ក្រុមហ៊ុនដែលអាចនាំចេញបាន លុះត្រាតែពួកគេទទួលបានអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកជាមុនសិន ។

Leave a Reply

Your email address will not be published. Required fields are marked *