លោកស្រី Liz Truss ចូលគាល់ម្ចាស់ក្សត្រី Elizabeth II បន្ទាប់ពីក្លាយជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសជាផ្លូវការ
Breaking News

លោកស្រី Liz Truss ចូលគាល់ម្ចាស់ក្សត្រី Elizabeth II បន្ទាប់ពីក្លាយជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសជាផ្លូវការ

លោកស្រី Liz Truss មេដឹកនាំចុងក្រោយរបស់គណបក្សអភិរក្ស បានធ្វើដំណើរទៅចូលគាល់ម្ចាស់ក្សត្រី Elizabeth II ក្នុងព្រះរាជតំណាក់ Balmoral ក្នុងប្រទេសស្កុតឡែន ដើម្បីទទួលយកសំណើរតាមទម្លាប់ក្នុងការបង្កើតរដ្ឋាភិបាលចក្រភពអង់គ្លេស ជាមួយនឹងការចាប់ផ្តើមក្នុងការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេសនៅថ្ងៃនេះ (06 កញ្ញា 2022) ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ BBC ។

នាយករដ្ឋមន្រ្តីរបស់ចក្រភពអង់គ្លេសជាធម្មតា មុននឹងចាប់ផ្តើមចូលបំពេញការងារជាលើកដំបូងរបស់ខ្លួន ត្រូវចូលគាល់ម្ចាស់ក្សត្រីនៅព្រះរាជវាំង Buckingham ក្នុងចក្រភពអង់គ្លេស ប៉ុន្តែនៅឆ្នាំនេះបានធ្វើឡើងនៅព្រះរាជតំណាក់នារដូវក្តៅរបស់ទ្រង់ក្នុងប្រទេសស្កុតឡែនជំនួសវិញ ។

បន្ទាប់ពីពិធីចូលគាល់នេះរួច នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេសម្នាក់នេះនឹងត្រឡប់ទៅកាន់ទីក្រុងឡុងដ៍ ក្នុងផ្ទះលេខ10 ផ្លូវ Downing ដែលជាកន្លែងធ្វើការ និងជាផ្ទះប្រចាំតំណែងនាយករដ្ឋមន្រ្តី ដើម្បីថ្លែងសុន្ទរកថាដំបូងក្នុងនាមជានាយករដ្ឋមន្ត្រី ។

បើទោះបីជាមនុស្សជាច្រើនបានសម្តែងការព្រួយបារម្ភអំពីសុខភាពរបស់ម្ចាស់ក្សត្រី Elizabeth II ដែលមានព្រះជន្ម 96ព្រះវស្សាក្នុងឆ្នាំនេះក៏ដោយ ដោយឡែកក្នុងរូបភាពបានលេចចេញនៅថ្ងៃនេះ បង្ហាញថាទ្រង់អាចឈរដោយខ្លួនឯង និងមានព្រះភ័ក្រស្រស់ស្រាយ ពេលចាប់ដៃជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ទ្រង់ ។

Leave a Reply

Your email address will not be published. Required fields are marked *