លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំបន្ថែមទៀតដែលនឹងធ្វើឲ្យលោកស្រីត្រូវជាប់ពន្ធាគារសរុបជាង១៩០ឆ្នាំ!!
Breaking News

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំបន្ថែមទៀតដែលនឹងធ្វើឲ្យលោកស្រីត្រូវជាប់ពន្ធាគារសរុបជាង១៩០ឆ្នាំ!!

តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធាបានកាត់ទោសមេដឹកនាំដែលត្រូវបានទម្លាក់លោកស្រី Aung San Suu Kyi ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំបន្ថែមទៀត ​ថ្ងៃចន្ទនេះ បន្ទាប់ពីបានរកឃើញថាលោកស្រីមានកំហុសនៅក្នុងសំណុំរឿងពុករលួយចំនួនបួន ​នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuter ។

ម្ចាស់ជ័យលាភីណូបែលអាយុ ៧៧ ឆ្នាំ ​រូបនេះត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិយ៉ាងតិចចំនួន ១៨ រាប់ចាប់ពីអំពើពុករលួយរហូតដល់ការរំលោភលើការបោះឆ្នោត ដោយអាចជាប់ពន្ធនាគារអតិបរមាជិត ១៩០ ឆ្នាំ ។

លោកស្រី ស៊ូជី បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា​មិន​សម​ហេតុផល ហើយ​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​មក​លើ​លោកស្រី ។

Leave a Reply

Your email address will not be published. Required fields are marked *