លម្អិតករណីរកឃើញមនុស្សស្លាប់ចំនួន៥៣នាក់ក្នុងរថយន្តដឹកទំនិញនៅរដ្ឋតិចសាស សហរដ្ឋអាម៉េរិក!!
Breaking News

លម្អិតករណីរកឃើញមនុស្សស្លាប់ចំនួន៥៣នាក់ក្នុងរថយន្តដឹកទំនិញនៅរដ្ឋតិចសាស សហរដ្ឋអាម៉េរិក!!

ថ្ងៃនេះ (03 កក្កដា 2022) ស្ថាប័នសារព័ត៌មានBBC បានធ្វើការរាយកាណ៍ថា លោក អូម៉េរ៉ូ សាម៉ូរ៉ាណូ អាយុ 45ឆ្នាំ ដែលជាអ្នកបើករថយន្ដមួយគ្រឿងដែលក្នុងនោះមានផ្ទុកជនភៀសខ្លួនដល់ជិតទៅ 100 នាក់ បន្ទាប់មកបានស្លាប់បង់ជីវិតដល់ទៅ 53នាក់ ដោយគាត់បានបង្ហើបឲ្យដឹងថា “គាត់មិនបានដឹងថា ម៉ាស៊ីត្រជាក់មិនដំណើរការ” រថយន្ដមួយគ្រឿងនោះបានចតចោលនៅក្នុងទីក្រុង សានអាន់តូនីអូ រដ្ឋ តិចសាស សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី 27 មិថុនា 2022 ។

តុលាកណ្ដាលក្នុងរដ្ឋខាងលើបានប្រាប់ឲ្យដឹងថា លោក អូម៉េរ៉ូ សាម៉ូរ៉ាណូ អាយុ 45ឆ្នាំ និងម្នាក់ទៀត ឈ្មោះ គ្រីស្ទាន ម៉ាទីនេស អាយុ 28ឆ្នាំ ដែលជាអ្នកផ្សំគំនិត បានរៀបរាប់ឲ្យដឹងថា ក្រុមអ្នកភៀសខ្លួនដែលបានស្លាប់បាត់បង់ជីវិតទាំងនោះ ដោយសារតែ “អ្នកបើកបររថយន្ដមិនបានដឹងថា ម៉ាស៊ីនត្រជាក់មិនដំណើរការ(ខូច) ដែលបង្កឲ្យពួកគេស្ថិតក្នុងសីតុណ្ហភាពក្ដៅខ្លាំង ហើយនៅទីបំផុតពួកគេក៏បានដាច់ខ្យល់ស្លាប់” ។

ហេតុការណ៍នេះត្រូវបានគេចាត់ទុកថា ជាការសម្លាប់មនុស្សដ៏ឃោឃៅបំផុតក្នុងសហរដ្ឋអាម៉េរិក

បន្ទាប់ពីនេះ អ្នកទាំងពីរនឹងត្រូវទទួលទោសប្រហារជីវិត ប្រសិនបើការកាត់ក្ដីនេះត្រូវបានរកឃើញថា ពួកគេមានកំហុស ពីបទលួចលាក់ដឹកអ្នកភាសខ្លួនរហូតដល់មានការបាត់បង់ជីវិត និងការផ្សំគំនិតលើករណីនេះ ក្រៅពីនេះនៅមានអ្នកផ្សំគំនិតចំនួនពីររូបទៀត រួមមាន លោក ឃួន កេឡាឌីអូ ដេលូណា-មេនដេស និងលោក ហ្វ្រាន់ស៊ីលកូ ដេឡូណា-បីលបាអូ ដែលជាជនជាតិម៉ិកស៊ីកូទាំងពីរនាក់ ដោយអ្នកទាំងពីររូបនេះត្រូវបានចោទប្រកាន់បីបទកាន់កាប់អាវុធ និងរស់នៅក្នុងទឹកដីសហរដ្ឋអាម៉រិកដោយ ខុសច្បាប់ ។

កាលពីថ្ងៃសុក្រទី 01 កក្កដា 2022 កន្លងមកនេះ មន្ត្រីតំបន់ បេកសាខៅទី ចាប់ផ្ដើមធ្វើការស្រាវជ្រាវលើរថយន្ដដឹកទំនិញកង់ ដែលត្រូវបានចតចោលចម្ងាយមិនប៉ុន្មានមែត្រពីចំណតរថយន្ដដឹកទំនិញ ដោយក្នុងរថយន្ដនោះមានមនុស្សស្លាប់បាត់បង់ជីវិតចំនួន 53នាក់ ហើយក្នុងរថយន្ដមួយគ្រឿង ទៀតមានផ្ទុកជនភាសខ្លួនចំនួន 13នាក់ ដោយពុំមានអ្នករងរបួស និងស្លាប់បាត់បង់ជីវិតនោះទេ ។

Leave a Reply

Your email address will not be published. Required fields are marked *